ភ្ញាក់ផ្អើលគ្រប់គ្នា ដោយសារតែរោងការក្លាយជាសោះកក្រោះ ក្រោយកូនក្រមុំឈឺពោះសំរាលកូន

0

ខេត្តកំពត៖ ហេតុការណ៍ដ៏សែនតក់ស្លុត និងនឹកស្មានមិនដល់មួយបានកើតឡើងនៅក្នុងកំឡុងពេលពិធីមង្គលការរបស់កូនកំលោះ និងកូនក្រមុំមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្វាយផ្អែម ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត។

នៅពេលដែលកំពុងតែដំណើរការកម្មវិធីមង្គលការនៅផ្ទះខាងស្រីនោះ ស្រាប់តែខ្លួនជាកូនក្រមុំមានឈ្មោះថា សន សុ​ភ័​ណ្ឌ បានចាប់ផ្តើមឈឺពោះ ឆ្លងទន្លេ​បង្កើត​បានកូន​ស្រី​មួយ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច ប្រកបដោយ​សុវត្ថិភាព​ដោយ​ទុក​ឱ្យ​កូនកំលោះមានឈ្មោះថា បៀ​ច ភាស់ ​ឈរទទួលភ្ញៀវតែម្នាក់ឯងជាតំណាងម្ចាស់កម្មវិធី ​រីឯ​កូនក្រមុំ​កំពុងតែឈឺពោះនៅ​ឯ​មន្ទីរពេទ្យ ។

យោងតាមប្រភពព័ត៌មានដែលទទួលបានពីលោកអាចារ្យ លោកបានប្រាប់ឲ្យដឹងថា នៅថ្ងៃមង្គលការពុំឃើញមានកូនកំលោះ និងកូនក្រមុំទេ ពោលគឺឃើញមានតែសម្លៀកបំពាក់ ដែលគេរៀបដាក់សែនព្រេនជូនដូនតាតែប៉ុណ្ណោះ។

យ៉ាងណាមិញចំពោះហេតុការណ៍នេះដ៏ហួសចិត្តនេះ ក៏មានមតិរិះគន់មួយចំនួនបានលើកឡើងដោយបានចោទសួរទៅអាណាព្យាបាលទាំងសងខាងថា ហេតុអ្វីមិនទុកឲ្យកូនក្រមុំចាំឆ្លងទន្លេសិន ទើបរៀបការតាមក្រោយ។ ប៉ុន្តែបើតាមការឆ្លើយអះអាងពីសំណាក់កូនក្រមុំ ក៏បានបញ្ជាក់ថា ខ្លួនពិតជាមិនដឹងថាឆ្លងទន្លេថ្ងៃរៀបមង្គលការនោះទេ ព្រោះពោះរបស់ខ្លួនមិនសូវធំប៉ុន្មានទេ នៅក្នុងថ្ងៃរៀបមង្គលការនោះទេ៕