លេចមុខហើយ ស្ដេចបក្សីយក្ស ដែលធំជាងគេលើលោក បង្ហាញខ្លួនមុនដំបូងគេ ពេលនេះមានគេឃើញហើយ

0

​ហ្វូ​ស៊ី​ល​ឆ្អឹងភ្លៅ​ដែល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​រូងភ្នំ​នៅ​តំបន់​គ្រី​មេ ជាប់​នឹង​រុស្ស៊ី គឺជា​ឆ្អឹង​របស់​ពពួក​បក្សី​យក្ស​ដ៏​ធំ​ម្យ៉ាង​មាន​ទម្ងន់​៤៥០​គ​.​ក ធ្ងន់​ស្មើនឹង​សត្វ​ខ្លាឃ្មំ​ទឹកកក​មួយ​ក្បាល​។​​ឆ្អឹង​ហ្វូ​ស៊ី​ល ដែល​ត្រូវបាន​គេ​រកឃើញ​នៅតាម​តំបន់ឆ្នេរ​ភាគ​ខាងជើង​សមុទ្រ​ខ្មៅ នេះ មាន​អាយុកាល​ចន្លោះ​ពី​១.៥​ទៅ​១.៨​លាន​ឆ្នាំមុន

ជា​ពេលដែល​មនុស្ស​ស្វា Homo រុករាន​ទ្វីបអឺរ៉ុប​។​​ដោយ​គេ​ស្គាល់​ថា​ជា​ប្រភេទ​បក្សី Pachystruthio Dmanisensis វា​គឺជា​សត្វ​បក្សី​ដែល​មិនអាច​ហើរ​បាន ពោលគឺ​វា​មាន​មាឌធំ​ជាង​សត្វ​មាន់​អូទ្រីស​បច្ចុប្បន្ន​រហូតដល់​ទៅ​៣​ដង វា​មាន​កម្ពស់​៣​ម៉ែត្រ​កន្លះ ហើយ​អាច​រត់​បាន​យ៉ាង​លឿន​ទៀតផង​។​​

ពពួកសត្វ​ប្រភេទ​នេះដែរ ពួកវា​បានផ្តល់​ឲ្យ​បុព្វបុរស​យើង​នូវ​ប្រភព​សាច់​ជាច្រើន ឆ្អឹង ស្លាប និង​ស៊ុត​ផងដែរ​។​​លោក Nikita Zelenkov គឺជា​បុរាណ​វិទូ មកពី​បណ្ឌិតសភា​វិទ្យាសាស្ត្រ​អាមេរិក បាន​និយាយថា មិន​ធ្លាប់​ដែលមាន​បក្សី​មាឌធំ​បែបនេះ

ត្រូវបាន​រាយការណ៍​ថា មាននៅ​អឺរ៉ុប​នោះទេ​។ ​​លោក​បាន​និយាយថា យើង​មិនដឹងថា​តើ​វា​បាន​ផុត​ពូជ​តាំងពី​ពេលណា​នោះទេ ប៉ុន្តែ​ច្បាស់​ណាស់​ថា វា​មិនអាច​រស់នៅ​រហូតដល់​១.២​លាន​ឆ្នាំមុន​នោះទេ​។ ពួកវា​អាច​នឹង​រស់នៅ​ជាមួយ​ក្រុមមនុស្ស​ស្វា Homo ដែលជា​មនុស្ស​ដំបូង​គេ​នៅលើ​ផែនដី​៕​ សូមមើលរូបភាពខាងក្រោម៖

1