សូម្បីតែក្រុម​ ភេរ វ ក ម្ម មិនខ្លា ច ស្លា ប់ ISIS ក៏ខ្លា ច កូវីដដែរ ដោយហាម​សកម្មជន​របស់​ខ្លួន ​ចូល​ទឹក​ដី​អឺរ៉ុប និងឲ្យថែរក្សាអនាម័យជាប្រចាំ…

0

ក្រុម ​ភេ រ វ ក ម្ម ISIS ​បាន​ហាម​សកម្មជន​របស់​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​មិន​ឱ្យ​ចូល​ទឹក​ដី​អឺរ៉ុប​ឡើយ ​ឬតំបន់ទាំងឡាយណាដែលជំងឺរាតត្បាតនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កំពុងលុកលុយខ្លាំង និង​ត្រូវ​តាម​ដាន​សុខភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​មាន​អនាម័យ​ខ្លួន​ជា​និច្ច ដើម្បី​ការពារកូវីដ១៩ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ប្រព័ន្ធផ្សព្វផ្សាយ ISIS ឈ្មោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាល់ណាបា (al-Naba) បាន​ជំរុញ​ឱ្យ​ក្រុមសកម្មប្រយុទ្ធរបស់ខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថែរក្សាអនាម័យជាប្រចាំ លាងដៃឱ្យបានញឹកញប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយបើកណ្ដាស ​​​​​​​​​​​​​​ឬក្អកត្រូវខ្ទប់មាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឬក៏ច្រមុះឱ្យបានល្អ​​​​​​​​​​​​​​​​​​​​​​​​​​​។

បន្ថែមពីលើនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមសកម្មប្រយុទ្ធណាម្នាក់ដែលមានរោគសញ្ញា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឬសង្ស័យថាឆ្លងកូវីដ១៩ ត្រូវតែស្ថិតនៅឱ្យឆ្ងាយពីតំបន់ឬដែនដីដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ISIS កំពុងធ្វើសកម្មភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្រប់គ្រង៕