ទន់ភ្លន់ តែមិនទន់ជ្រាយ! មហាជនភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញ ភរិយាចៅហ្វាយខេត្តព្រះសីហនុលីបាវអង្ករដើម្បីយកទៅចែកជូនប្រជាជន

0

ភរិយារបស់លោកអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន គឺលោកជំទាវ អ៊ូ ធីតា បានធ្វើឲ្យមហាជនជាច្រើន មានការកោតសរសើរជាខ្លាំង នៅពេលដែលបានឃើញរូបភាព របស់លោកជំទាវលីប៉ាវមួយប៉ាវដើម្បីចែកជូនប្រជាពលរដ្ឋ។

បើមើលទៅ លោកជំទាវជាស្រ្តីម្នាក់ដែលទន់ភ្លន់ស្រស់ស្អាត ដែលធ្វើឲ្យមហាជនជាច្រើននឹងគិតថា មិនមានកម្លាំងដូចជាអ្នកផ្សេងឡើយ។ ប៉ុន្តែក្រោយពីបានឃើញរូបមួយសន្លឹកនេះ ទើបដឹង លោកជំទាវទន់ភ្លន់មែន តែមិនទន់ជ្រាយឡើយ។

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ ចៅហ្វាយខេត្តព្រះសីហនុ គឺ ឯកឧត្តម គួច ចំរើន ក្រោមការដឹកនាំរបស់លោកបានធ្វើឲ្យប្រជាពលរដ្ឋមានការកក់ក្តៅខ្លាំងណាស់ ព្រោះតែលោកជាថ្នាក់ដឹកនាំល្អ លោកតែងតែជួយប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ គិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាងខ្លួនឯងទៅទៀត ជាពិសេសមានភរិយាបែបនេះទៀត ប្រជាជនច្បាស់ជាមានភាពកក់ក្ដៅជាខ្លាំង ពីលោកទាំងពីរ៕ សូមមើលរូបភាពខាងក្រោម៖