ច្រើនសន្លឹកបង្ហាញពីសម្រស់ដ៏វ័យក្មេង ភរិយាអភិបាលខេត្តសៀមរាប ជាមួយនឹងស្នាមញញឹមស្រស់ប្រិមប្រិយ ថែមជាមនុស្សសម្ដី…

0

លោកជំទាវ ទាង អេង ទៀ សីហា ភរិយាឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ត្រូវបានមហាជនកត់សម្គាល់ឃើញថាពិតជាមានសម្រស់ស្អាតពីធម្មជាតិពិតៗ ពិសេសពេលបញ្ចេញស្នាមញញឹមម្ដងៗកាន់តែស្រស់ស្អាតខ្លាំងទ្វេដង ។

លោកជំទាវជាស្រ្តីខ្មែរមួយរូបដែលគាំទ្រស្នាដៃខ្មែរ ទោះមានងារជាជំទាវតែជាអ្នកលើកស្ទួយ​ស្នាដៃ​ខ្មែរ​ដោយ​ការប្រើ​កាបូប​ច្នៃ​ពី​កំប្លោក​ច្រើនជាង​ប្រើ​កាបូប​ដែលមាន​ម៉ាក​ល្បីៗ ។​ ដូច​ប្រិយមិត្ត​បានដឹងហើយថា ការប្រើប្រាស់​កាបូប​ច្នៃ​ចេញពី​កំប្លោក និង កាបូប​ចាក់ ជាដើម​នោះ

ហាក់​សូវ​មិនមាន​ការពេញនិយម​ប្រើប្រាស់​ទូលំទូលាយ​ប៉ុន្មាន​ឡើយ​ក្នុងសម័យ​ទំនើប​នេះ ដោយ​ជំនួស​នូវ​ការប្រើប្រាស់​កាបូប​ស្បែក​មាន​ម៉ាក​ល្បីៗ និង មានតម្លៃ​ខ្ពស់ ផលិត​ចេញពី​ក្រៅប្រទេស​ច្រើនជាង ។

បើយើងនិយាយពីរូបសម្រស់វិញលោកជំទាវ ត្រូវបានគេលើកសរសើរមិនដាច់ពីមាត់ទាំងចរិយាសម្បត្តិថ្លៃថ្នូរខ្ពង់ខ្ពស់ ការស្លៀកពាក់សមសួនស័ក្ដិសមជាស្ត្រីខ្មែរ សម្ដីសំដៅពីរោះផ្អែមត្រជាក់គួរឱ្យចង់ស្ដាប់ ។

លោកជំទាវ ទាង អេង មិនត្រឹមតែមានវ័យក្មេងនោះទេ ប៉ុន្តែក៏ពោរពេញទៅដោយសមត្ថភាពពូកែ គេតែងឃើញវត្តមានរបស់លោកជំទាវក្នុងពិធីធំៗជាច្រើនអមដំណើរជាមួយស្វាមីជាអភិបាលខេត្ត កម្រនឹងអាក់ខានណាស់ ៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖