Wow…ពិតជាតារាស្រីមានសំណាងមែន ចំណងដៃកូនទី ២ វ៉ាន់ មូ៉និច ទទួលបានកាដូពីស្វាមីឡានស្ព័រ Mclaren តម្លៃវិញគឺ….

0

បាត់មុខពីតសិល្បះមួយរយៈ តារាស្រី វ៉ាន់ មូ៉និច កំពុងតែសំងំរស់នៅយ៉ាងមានសេចក្ដីជាមួយស្វាមីរបស់អ្នកនាង។ ទោះបីជាប្រឡូកក្នុងសិល្បះក៏ពិតមែន តែតារាស្រីរូបនេះ បានរស់នៅជាមួយភាពហាយសូរ និងមានអ្វីគ្រប់យ៉ាង ជាពិសេសទទួលបានការស្រលាញ់ពីស្វាមីផងដែរ។

ជាក់ស្ដែង ក្រោយពីទទួលបានចំណងដៃកូនទី២ វ៉ាន់ មូ៉និច ទទួលបានកាដូពីស្វាមីឡានស្ព័រ Mclaren តម្លៃរាប់សែនដុល្លារឯណោះ។ ដែលពិតជាធ្វើឲ្យយើងដឹងជីវិតរបស់អ្នកនាងពិតជារស់នៅសុខស្រួលជាមួយលុយហូរហៀរ ជាមួយនឹងការយកចិត្តទុកដាក់ពីស្វាមីថែមទៀត។

ជាមួយនឹងរូបភាពមួយបង្ហោះក្នុងបណ្ដាញសង្គម អ៊ីស្ដាក្រាម ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង នៃរថយន្តស៊េរីទំនើបមួយនេះ ដែលវាជាឡានម៉ាក Mclaren ដោយត្រូវបានគេប៉ាន់ប្រមាណតម្លៃរហូតទៅដល់ ខ្ទង់រាប់សែនដុល្លារ ក្រោមសំណេរវែងអន្លាយ ដែល វ៉ាន់ មូ៉និច បានបញ្ជាក់ថា វាជាកាដូបានពី ស្វាមីរបស់អ្នកនាង សម្រាប់ចំណងដៃកូនទីពីររបស់ពួកគេដូច្នេះដែរ៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖