មិនដែលទេ តែលើកនេះ លោក អេដវីន ស្រាប់តែបង្ហោះសារជាសារធារណៈរឿងជីវិតស្នេហា ឃើញហើយចត់បាយ

0

ជាការពិត បច្ចុប្បន្ន កម្លោះសង្ហា មានសាច់ដុំធំកង់ៗលោក អេដវីន កំពុងមានទំនាក់ទំនងស្នេហាជាមួយស្ត្រីមេម៉ាយកូនមួយ បើទោះបីគូស្នេហ៍តារាប្រុសរូបនេះ ធ្លាប់មានកូនរួចក៏ពិតមែន តែលោកមិនដែលប្រកាន់ឡើយ ជាពិសេស រឹតតែបង្ហាញនៅភាពរឹងមាំនៃចំណងស្នេហាអ្នកទាំងពីរលើសដើម។

ប៉ុន្តែក្រោយៗមក គេតែងឃើញគូស្នេហ៏អ្នកទាំងពីរនេះ តែងបង្ហាញការឈ្លោះគ្នាក្នុងបណ្ដាញសង្គម ដូចជាពេលថ្មីៗនេះ មានការចាប់អារម្មណ៍ជាខ្លាំងទៀតហើយ ក្រោយពីបានឃើញតារាសម្តែង អេដវីន បង្ហាញសារមួយនេះជាចំហក្នុងបណ្តាញសង្គម ជាមួយនឹងការបញ្ចេញអារម្មណ៍ថា៖ «សន្តាន ចង់ច្បាស់ឆាតមកបាន ថាគាត់សន្តានម៉េច រីករាយចាំទទួល ស្រីជើងល្អ» ។

យ៉ាងគេមិនទាន់ដឹងច្បាស់ថាមានរឿងនោះទេ តែគេសង្កេតឃើញថាមានអ្នកលេងហ្វេសប៊ុកលើកឡើងថា លោកពុំគួរបង្ហោះសារនេះទេ ហើយខ្លះទៀតបានសួរថាមានរឿងអ្វីទៀតហើយ ។ ក្នុងនោះក៏មានអ្នកខ្លះបានដាក់ងារថាគូស្នេហ៍វ៉ល់ៗជាដើម ៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖