ប្រិយមិត្តពិតជាមិនទាន់ភ្លេចទេ កាលពីពេលកន្លងទៅ មានគូស្នេហ៍ខុសវ័យមួយគូបានចាប់ដៃគ្នាចូលរោងការនៅខេត្តកំពង់ឆ្នាំង ដែលធ្វើឱ្យមាករចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ពាក់ព័ន្ធទៅនឹងរឿងនេះដែរ ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធ្វើការសរសើរ ហើយក៏មានអ្នកខ្លះក៏បញ្ចេញមតិរិះគន់ផងដែរ។
តែទោះជាយ៉ាងណា ក៏គូស្នេហ៍ខុសវ័យមួយគូនេះ ហាក់មិនខ្វល់ពីមតិរិះគន់អ្វីទាំងអស់ ព្រោះពួកគាត់គិតថានេះគឺជាសុភមង្គលរបស់ពួកគាត់ទាំងពីរ។ ហើយពេលកន្លងទៅ គូស្នេហ៍ទាំងពីរ ត្រូវបានស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយហៅឡើងកម្មវិធីកម្សាន្ត ហើយពួកគាត់ទាំងពីរបានបង្ហាញពីអារម្មណ៍ពិតពីចំណងស្នេហាពិតរបស់ បុរសចំណាស់ប៉ះស្រីក្មេងស្តាប់ហើយរំភើបហួស។
ដោយឡែកនៅថ្ងៃទី០៥ ខែ០៥ ក៏ជាថ្ងៃពិសេសរបស់ស្វាមី ដែលក៏ឆ្លៀតបង្ហោះសារថា៖ «05-05 រីករាយ ថ្ងៃកំណេីតប្ដីសម្លាញ់ចិត្តអូន, ក្នុងថ្ងៃនេះអូនគ្មានអ្វីអបអរបងក្រៅពីពាក្យជូនពរ សុំអោយប្ដីសម្លាញ់មានសុខភាពល្អ, មានសេចក្ដីសុខ,
យេីងបានឆ្លងកាត់រឿងជាច្រេីនជាមួយគ្នា, អូនទទួលថាវាមានរឿងពិបាកៗជាច្រេីន តែបងនៅតែរក្សាស្នាមញញឹម, នឹងលេីកទឹកចិត្តប្រពន្ធជានិច្ច,សុំអោយយេីងអាចឆ្លងផុតជាមួយគ្នាគ្រប់រឿងនៅខាងមុខបន្តទៀត តែមិនមែនតែយេីងពីរនាក់ទៀតទេ ហេីយក៏សូមអរគុណដល់បងប្អូនក្រុមស្បៀងដែលបានចែករំលែកដល់ប្អូននឹងស្វាមីកំឡុងពេល Lock down នេះ»៕