ក្រោយបង្អួតទទួលបានកាដូពីស្វាមីឡានស្ព័រ Mclaren តម្លៃថ្លៃកប់ពពកពីស្វាមី ក្នុងសម័យកូវីដ ពេលនេះ ត្រូវគេរិះគន់ តែម៉ូនិច​តបវិញ…

0

ប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងហើយថា ក្រោយពីទទួលបានចំណងដៃកូនទី២ តារាស្រី វ៉ាន់ មូ៉និច ទទួលបានកាដូពីស្វាមីឡានស្ព័រ Mclaren តម្លៃរាប់សែនដុល្លារឯណោះ។ ដែលពិតជាធ្វើឲ្យយើងដឹងជីវិតរបស់អ្នកនាងពិតជារស់នៅសុខស្រួលជាមួយលុយហូរហៀរ ជាមួយនឹងការយកចិត្តទុកដាក់ពីស្វាមីថែមទៀត។

ជាមួយការបង្ហោះរបស់អ្នកនាង ក៏ត្រូវបានមហាជនមួយចំនួន បានចូលទៅរិះគន់បែបនេះថា៖ «ល្មមឈប់ផុសបង្អួតទ្រព្យសម្បិត្ត សម័យកូវីតហើយ ស្រណោះគ្នាអត់ កុំសម្ញែងគេមិនចាប់អារម្មណ៍ទេ សម័យកូវីដ រកតែអង្ករច្រកឆ្នាំមិនបានផង»។

ទន្ទឹមនឹងនោះ ដោយសារតែមើលឃើញ គេខមមិនបែបនេះរួច ស្រាប់តែ តារាស្រី វ៉ាន់ ម៉ូនិច តបវិញយ៉ាងចាស់ដៃ ថា នាងខ្ញុំ បានចូលរួមជួយសង្គម និងសប្បុរសធម៌ក្នុងរដូវកាលកូវីដនេះ រួចរាល់ហើយ

ហើយរូបថតទាំងអស់ក៏មិនមែន នាងខ្ញុំចង់អួតអីនោះដែរ គ្រាន់តែផុសទុកជា​អនុស្សាវរីយ៍ត្រៀម ទទួលសមាជិកថ្មីកូនក្រោយរបស់នាងខ្ញុំតែប៉ុណ្ណោះ អរគុណបងៗ៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖