ឆ្អែតចិត្តល្មម!​ មហាសេដ្ឋីម្នាក់សួរទៅប្រពន្ធទាំង4នាក់​គាត់ថា«បើបងស្លាប់ទៅតើអូនអាចស្លាប់ជាមួយបងបានទេ? » ស្រាប់តែប្រពន្ធម្នាក់ឆ្លើយថា…..

0

មានមហាសេដ្ឋីម្នាក់មានប្រពន្ធ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 4 នាក់។ រហូតដល់ថ្ងៃចុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយនៃជីវិតរបស់គាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេដ្ឋីដឹងថាខ្លួនគាត់ប្រាកដជាស្លាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅពេលបន្តិចទៀត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រំពេចនោះគាត់ក៏ហៅប្រពន្ធទី 4​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលជាប្រពន្ធគាត់ស្រលាញ់ជាងគេបំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផុតហើយសួរថា បើបងស្លាប់ទៅតើអូនអាចស្លាប់ជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួយបងបានទេ?

ប្រពន្ធទី 4 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តបថា ខ្ញុំមិនអាចស្លាប់ជាមួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បងបានឡើយ សុំបងទៅសួរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រពន្ធផ្សេងបងចុះ…​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បុរសជាសេដ្ឋីនោះក៏សួរប្រពន្ធទី3​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ របស់គាត់បន្តទៀតថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អូនជាប្រពន្ធដែលបងស្រលាញ់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងថ្នាក់ថ្នមច្រើនជាងគេផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចុះបើបងស្លាប់តើអូនអាចស្លាប់ជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួយបងបានទេ?

ប្រពន្ធទី 3 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏ឆ្លើយថា សុំទោសផងខ្ញុំមិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាចស្លាប់ជាមួយបងទេ បើប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងស្លាប់ទៅខ្ញុំនឹងរៀបការជាមួ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យអ្នកផ្សេង រួចប្រពន្ធទី 3 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏ដើរចេញទៅ…​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាត់ក៏ចាប់ផ្តើមសួរប្រពន្ធទី 2​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វិញម្តង ជាប្រពន្ធដែលគាត់តែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិភាក្សារឿងទុក្ខលំបាក និងតែងជួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោះស្រាយកិច្ចការតូច

ធំផ្សេងៗជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួយប្រពន្ធម្នាក់នេះជានិច្ច..​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​.មិនបង្អង់យូរគាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏សួរសំណួរដដែលទៅកាន់ប្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពន្ធទី 2 បន្តទៀត បើបងស្លាប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បងចង់ឲ្យអូនស្លាប់ជាមួយបងបានទេ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រពន្ធទី 2 ឆ្លើយភ្លាមៗថា ទេ! ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំមិនអាចស្លាប់ជាមួយបងបានទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែបើបងស្លាប់ ខ្ញុំអាចធ្វើបុណ្យឧទ្ទិស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កុសលជូនបងបាន…

បុរសជាសេដ្ឋីអស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សង្ឃឹមទៅហើយ តែគាត់ក៏លឺស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្រែកពីខាងក្រៅថា ខ្ញុំស្ម័គ្រចិត្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំសុខចិត្តស្លាប់ទៅជាមួយបង..​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​.ទោះបងទៅកើតជាអ្វីក៏ខ្ញុំព្រមតាមបងគ្រប់ៗជាតិ.​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​..គ្មានអ្នកណាក្រៅពីប្រពន្ធទី 1 របស់គាត់ទេ..​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​.សេដ្ឋីក៏ស្រក់ទឹកភ្នែកមកដោយក្តីរំភើប ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះមិននឹកស្មានថាប្រពន្ធដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាត់ស្អប់ចាត់ទុកដូចខ្ញុំបម្រើ

មិនដែលថ្នាក់ថ្នម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនដែលយកចិត្តទុកដាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនដែលមើលថែ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បែរជាអាចស្លាប់ជាមួយគាត់ទៅវិញ..​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​.ជាការពិតឥតប្រកែកបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មនុស្សគ្រប់រូបសុទ្ធតែមានប្រពន្ធ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​4 ដូចៗគ្នាទាំងអស់ តែយើងម្នាក់ៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រលាញ់តែប្រពន្ធ 3 ទេ ចំណែកប្រពន្ធទី 1​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យើងមិនសូវខ្វល់ឡើយ។

ប្រពន្ធទី 4 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺរាងកាយរបស់យើង ភាពស្អាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភាពឡូយឆាយលម្អដោយសម្ភារខាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រៅមិនអាចពាំនាំយកទៅជាមួយបានទេ.​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​..ប្រពន្ធទី 3 គឺទ្រព្យសម្បត្តិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើអ្នកស្លាប់ វាមិនបានទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយអ្នកទេ វាប្រាកដជាប្តូរម្ចាស់គ្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប់គ្រងផ្សេងមិនខាន…

ប្រពន្ធទី 2 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺក្រុមគ្រួសារ ឬមិត្តភក្តិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពួកគេប្រាកដជាយល់ពីអ្នក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដឹងពីទុក្ខលំបាកដែលអ្នកមាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែគេមិនអាចស្លាប់ជាមួយអ្នក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទេ…ប្រពន្ធទី 1 គឺចិត្តនេះឯង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកគ្រប់គ្នាតែងមើលរំលងសុខ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភាពផ្លូវចិត្ត មិនសូវមើលថែរក្សា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនសូវខ្វាយខ្វល់ពីចិត្តខ្លួនឯងប៉ុន្មានឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះហើយជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេតុធ្វើឲ្យសុខភាពផ្លូវចិត្តទន់ខ្សោយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងាយកើតស្រ្តេស ស្មុគស្មាញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គិតច្រើនឥតប្រយោជន៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆាប់ខឹង តប់ប្រមល់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនជ្រះស្រលះក្នុងចិត្ត…​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកខ្លះក៏មានវិបិត្តធ្ងន់ធ្ងរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គិតខ្លីដល់ថ្នាក់សម្លាប់ខ្លួនក៏មាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏ព្រោះចិត្តស្លាប់បាត់ទៅហើយ…​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចុះធ្វើដូចម្តេចដើម្បីឲ្យចិត្តរឹងមាំ?