ច្បាស់លាស់ណាស់ កុំចេះតែចូល! អភិបាលខេត្តទាំង២នេះ ប្រកាសដាច់អហង្ការ ប្រសិនជានរណាម្នាក់មានបំណងមកស្រុក ត្រូវតែធ្វើចត្តាឡីស័ក្ដ១៤ថ្ងៃជាកំហិត

0

ក្រោយការបិទខ្ទប់ត្រូវបានបញ្ចប់ គេបានសង្កេតឃើញថា មានបងប្អូនមួយចំនួនបាននាំគ្នាសម្រុកទៅស្រុក ដែលជានេះក៏ជាក្ដីបារម្ភមួយផងដែរ។ ដោយឡែកស្រាប់តែមានលោកអភិបាលពីរខេត្តចេញមកប្រកាសដាច់អហង្ការ ប្រសិនជានរណាម្នាក់មានបំណងមកស្រុក ត្រូវតែធ្វើចត្តាឡីស័ក្ដ១៤ថ្ងៃជាកំហិត។

ដោយលោកអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ សូមជម្រាបជូនសាធារណជនបានជ្រាបថា “ពលរដ្ឋដែលមានបំណងត្រឡប់មកភូមិដ្ឋាន មកធ្វើការ ឬមកលេងសាច់ញាតិ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ជាកំហិត!!” នេះជាបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ សូមបងប្អូនពលរដ្ឋមេត្តាជ្រាប និងជួយផ្សព្វផ្សាយបន្តផង។

ដោយឡែក អភិបាលខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី សូមជម្រាបជូនដល់សាធារណជនបានជ្រាបថា “បងប្អូនដែលមានបំណងធ្វើដំណើរមកពីរាជធានី-ខេត្តផ្សេងៗ ចូលមកកាន់ខេត្តព្រៃវែង ដាច់ខាតត្រូវធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ” ៕