ខំបំពេញតួនាទីមិនសូវបានសម្រាកគ្រប់គ្រាន់ មន្រ្ដីជាច្រើន បានឆ្លងកូវីដ-១៩ ពីពលរដ្ឋក្នុងអំឡុងពេលចុះចែកអំណោយ

0

ខណៈដែលកូវីដ១៩ ហាក់មិន ស្រាក ស្រា ន្ត ឡើយក្នុងប្រទេសកម្ពុជា ដែលធ្វើអ្នក ឆ្ល ង ដល់ខ្ទង់មុឺននាក់ និងអ្នក ស្លា ប់ ដល់កើនរហូតដល់១១៤នាក់ផងដែរ។ ក្នុងវិធានការបិទខ្ទប់ ប្រជាជនជាច្រើនត្រូវនៅក្នុងផ្ទះ ដែលមានតែមន្ត្រីយាមការពារ និងចុះចែកអំណោយត្រូវបំពេញការងារជួយ ស ង្រ្គោះ ប្រជាជន។

ដោយឡែកនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះដែរ ស្រាប់តែអភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានគូសបញ្ជាក់ថា ក្រៅពីមន្ដ្រីដែលចុះចែកអំណោយនៅតំបន់ ក្រ ហ ម បានឆ្ល ង ហើយក៏មានមន្ដ្រីមួយចំនួនទៀត ដែលយាម ឬប្រចាំការនៅតាមមណ្ឌលព្យាបាល ជំ ងឺ កូវីដ ក៏បានឆ្ល ងដូចគ្នាផងដែរ។

លោក កើត ឆែ បានឲ្យដឹងទៀតថា មន្ដ្រីមួយចំនួនទៀត ក៏កំពុងជាប់ចត្តាឡីស័កផងដែរ ក្រោយចុះទៅបំពេញការងារនៅតំបន់គ្រោះថ្នាក់។ ប៉ុន្ដែចំពោះចំនួនជាក់លាក់ប៉ុន្មាននាក់នោះ អភិបាលរងរាជធានីភ្នំពេញ កើត ឆែ មិនទាន់អាចបញ្ជាក់ឲ្យដឹងបាននៅឡើយទេ គ្រាន់តែបញ្ជាក់ជារួមតែប៉ុណ្ណោះ៕