បន្ទាន់ សម្ដេចលោក សូមបានណែនាំដល់អភិបាល ណាដែលសម្រេចឱ្យអ្នកចូលខេត្តខ្លួន ត្រូវធ្វើចត្តាឡីស័កត្រូវកែជាបន្ទាន់

0

ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់អភិបាលរាជធានី ខេត្ត អនុវត្តវិធានការធ្វើចត្តាឡីស័ក ចំពោះប្រជាពលរដ្ឋចូលទៅខេត្តខ្លួននោះ សម្រាប់តែអ្នកមានហានិភ័យ ឬ ស ង្ស័ យ មាន ជំ ងឺ កូវីដ១៩ប៉ុណ្ណោះ។

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីអភិបាលខេត្តមួយចំនួន បានសម្រេចអនុវត្តន៍វិធានការតម្រូវឱ្យប្រជាពលរដ្ឋធ្វើចត្តាឡីស័ក នៅពេលចូលទៅកាន់ខេត្តរបស់ខ្លួន។

ក្នុងសារសំឡេងពិសេស និងបន្ទាន់មួយនៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែនបានលើកឡើងដូច្នេះ «យើងត្រូវបន្តគ្រប់គ្រង និងធ្វើចត្តាឡីស័កចំពោះតែអ្នកដែលសង្ស័យមានហានិភ័យអាចមានជំងឺកូវីដ១៩ ទៅយកសំណាក

រូបតំណាង

ហើយឱ្យធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើគ្រប់មនុស្សដែលឆ្លងខេត្តនោះទេ។ បើធ្វើដូច្នេះប្រជាពលរដ្ឋហាក់ដូចជានៅក្នុងទ្រុងដដែល។ អ៊ីចឹងសូមឱ្យឯកឧត្តម លោកជំទាវ អភិបាលខេត្តណា ដែលបានចេញសេចក្តីសម្រេចហួសទៅហើយ ត្រូវកែប្រែនូវសេចក្តីសម្រេចនោះវិញជាបន្ទាន់ ដើម្បីសម្រួលឱ្យមានការចរាចរណ៍»៕