មិនគួរសោះ ព្យុះកំណាច ដើមពោធិ៍ដែលទាក់ទងប្រវត្តិសាស្ត្រក្នុងរឿងទុំទាវ បានដួលរលំហើយ

0

ភ្លៀងលាយឡំខ្យល់កន្ត្រាក់ ធ្វើឲ្យដើមពោធិប្រវត្តិសាស្ដ្រ ក្នុងរឿងអក្សរសិល្ប៍ខ្មែរ ទុំ ទាវ នៅជើងខាល ស្ថិតក្នុងខេត្តត្បូងឃ្មុំ បានដួលរលំដោយខ្យល់ នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ។

មិនថាតែខេត្តខាងលើនេះទេ គឺនៅមានច្រើនទៀត ដែលមានហេតុការណ៏គ្រោះធម្មជាតិប្លែកៗ នេះគឺដោយសារតែរងឥទ្ធិពលព្យុះដ៏កំណាច។ ព្យុះដ៏កំណាច បានបំផ្លាញទ្រព្យសម្បតិ្ត និងបានបំផ្លាញធម្មជាតិផងដែរ ដោយមានការបាក់រលំដើម ដើមពោធិ៍ ដ៏ធំមួយដើម

ដែលគឺជឿថាមានទាក់ទងនឹងរឿងប្រវត្តិទុំទាវនៅខេត្តត្បូងឃ្មុំ ។ នេះបើតាមគណនេយ្យហ្វេសបុកឈ្មោះថា ជួន សំអុន បានឲ្យដឹងយ៉ាងដូច្នេះថា ៖ ដើមពោធិ៍ ប្រវត្តិរឿងទុំទាវបានដួលរលំហើយ នៅខេត្តត្បូងឃ្មុំ 🙏🙏៕ សូមមើលរូបភាពខាងក្រោម៖