យោងតាម រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា ស្ថានភាពព្យុះនៅក្នុងឆ្នាំ២០២១នេះ មានចំនួនចន្លោះពី២៨ ដល់៣០ព្យុះនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយនឹងអាចកើតមានមួយចំនួនទៀតកើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង។
រដូវវស្សាឆ្នាំ២០២១នេះនឹងចូលមកដល់នៅសប្តាហ៍ទី១ នៃខែឧសភាដែលអាចនឹងមានភ្លៀងលាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់កើតមានច្រើន។ ចំណែកបរិមាណទឹកភ្លៀងវិញមានពីមធ្យមទៅច្រើនបង្គួរ នឹងអាចខ្ពស់ជាងមធ្យមភាគ ច្រើនឆ្នាំ និងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។
ដោយឡែកក្រោយពីមេឃភ្លៀងមួយមេយ៉ាងធំលាយលំ និងខ្យល់កន្ត្រាក់ខ្លាំងៗដូចជាព្យុះ បានធ្វើបាក់រលំនូវព្រះវិហារនិងដើមឈើក្នុងវត្តភ្នំទស្សពិត។ នេះបើយោងតាម គណនីហ្វេសប៊ុកឈ្មោះ សុខ ម៉ុន បានសរសេរនិងបង្ហោះរូបភាព ជាមួយវីធូអូឲ្យដឹងថា៖ ទិដ្ឋភាពនៃការ ខូ ច ខា ច បាក់រលំនូវព្រះវិហារនិងដើមឈើក្នុងវត្តភ្នំទស្សពិត កាលពីយប់មិញ៕
វីដេអូ៖