ក្លៀកទូលាយមកចង់ ទៅយកជ័រភ្នៅមកបៀក! នៅមិននៅ ធ្វើវីឌីអូលេងសើច ពាក់ម៉ាស់ក្លែងក្លាយ ដើរចូលផ្សារទំនើប និង ទីសារធារណៈ…(មានវីឌីអូ)

0

ខណៈវីរុសកូវីដ១៩ កំពុងតែអុកឡុកពិភពលោក អ្នកដឹកនាំប្រទេសដែលរងការឆ្លងវីរុសមួយនេះ បានខិតខំអំពាវឲ្យប្រជាជនរបស់ខ្លួន រក្សាគម្លាត ការពារ បាញ់អាល់កុល និងពាក់ម៉ាស់ នៅពេលដែលដើរចេញទៅកន្លែងសាធារណៈ។

ដោយឡែកអីតារាបណ្ដាញសង្គមដ៏មានឥទ្ធិពលពីរនាក់ប្រឈមមុខនឹងនិរទេសចេញពីកោះបាលី ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីវីដេអូ Prank ពាក់ម៉ាស់ក្លែងក្លាយដ៏ល្បីមួយ ដែលពួកគេផាត់មុខក្លែងធ្វើជាម៉ាស់ដើម្បីដើរចូលផ្សារទំនើប រំលោភច្បាប់ពាក់ម៉ាស់ក្នុងស្រុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាបណ្ដាញសង្គមលេងសើចខុសរបៀបទាំងពីរនាក់នោះមានគឺ Josh Paler Lin គឺ Josh Paler Lin ។ តាមរយៈវីឌីអូរបស់ពួកគេ គឺមិនបានពាក់ម៉ាស់ឡើយ ដោយគ្រាន់តែគូរកន្លែងមាត់ និងច្រមុះ ដែលមើលទៅដូចជាម៉ាស់អ៊ីចឹង។

ក្រោយវីឌីអូមួយនេះ បានចេញមកលិខិតឆ្លងដែនរបស់តារាមានឥទ្ធិពលទាំងពីរ នៅក្នុងវីដអូ Prank ត្រូវបានរឹបអូស ខណៈដែលអាជ្ញាធរពិចារណាធ្វើការនិរទេសពួកនាង។

សូមបញ្ជាក់ថា Josh Paler Lin ជាជនជាតិតៃវ៉ាន់ ជាតារាយូធូបដែលមានអ្នកគាំទ្រ៣,៤លាននាក់ ហើយLeia Se ដែលមានអ្នកគាំទ្រលើ Instagram ២,៥ម៉ឺននាក់៕ ចង់ដឹងថាវីឌីអូពួកគេបែបណា សូមមើលខាងក្រោម៖