ពិបាកហើយ ម្ដាយទទួល ម រ ណ ភាព ហើយ ទើបដឹងថាមាន ផ្ទុ ក កូវីដ ក្រោយគ្រូពេទ្យចុះទៅពិនិត្យ

0

កូនចៅ របស់ ស ព ស្រ្តីចំណាស់ម្នាក់ ដែលបាន ស្លា ប់ កាលពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២១ នៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពិក្រុមគ្រូពេទ្យចុះទៅធ្វើតេស្ដ ស ព ហើយ រកឃើញថាមានផ្ទុកវីរុសកូវីដ១៩។

ស ព ស្រ្តីមានផ្ទុកកូវីដ១៩ ឈ្មោះ ប៊ូ ឃឹម អាយុ ៥៥ឆ្នាំ។ ចំណែកក្រុមគ្រួសារ ស ព មានចំនួន ៦ លទ្ធផលគឺអវិជ្ជមានទាំងអស់ ដោយទី១-ឈ្មោះឡាយ សាវុធ អាយុ៥៧ឆ្នាំ ជាប្ដី ។ ទី២-ឈ្មោះ ឡាយ ចំប៉ី អាយុ៣៣ឆ្នាំ ជាកូន ។ ទី៣-ឈ្មោះ ឡាយ ចំពីន អាយុ៣១ឆ្នាំ ជាកូន ។ ទី៤-ឈ្មោះ វីរះ សេដ្ឋា អាយុ៣៧ឆ្នាំ ជាកូនប្រសា ។ ទី៥-ឈ្មោះ អន សារ៉ន អាយុ៥៧ឆ្នាំ ជាប្អូនថ្លៃ និងទី៦-ឈ្មោះភុំ សុធា អាយុ៣៥ឆ្នាំ ជាអាចារ្យ ។

អាជ្ញាបញ្ជាក់ថា សពស្ត្រីរងគ្រោះ ត្រូវក្រុមគ្រូពេទ្យ យកទៅបូជាតាមលក្ខណៈបច្ចេសទេសត្រឹមត្រូវ។ ជាមួយគ្នានេះ អាជ្ញាធរបានធ្វើការអំពាវនាវដល់បងប្អូន មេត្តាបន្តចូលរួមអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល និងវិធាន ៣កុំ ៣ការពារ ឲ្យបានខ្ជប់ខ្ជួនទាំងអស់គ្នា៕