ចប់ ហួសចិត្តហ្មង លួ ច រត់ពីតំបន់ក្រហម ទៅស្រុក ស្រាប់តែមានផ្ទុកកូវីដ

0

រដ្ឋបាលខេត្តព្រៃវែង សូមបង្ហាញអត្តសញ្ញាណមនុស្សម្នាក់ មកពីភ្នំពេញ រស់នៅស្រុកមេសាង ត្រូវបានរកឃើញថាវិជ្ជមាន ជំ ងឺ កូវីដ-១៩ បន្ទាប់ពីបានធ្វើតេស្តរហ័ស ( Rapid Test ) បច្ចុប្បន្នស្នាក់នៅមន្ទីរពេទ្យបង្អែកស្រុកមេសាង។

សូមបញ្ជាក់ផងដែរថា អ្នក ជំ ងឺ ឈ្មោះ ចុន ជីន ភេទស្រី អាយុ ៣៨ឆ្នាំ មកពីភ្នំពេញ ( ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខ័ណ្ឌពោធិ៍សែនជ័យ ជាតំបន់ក្រហម🔴) ជាកម្មការនីរោងចក្រកាត់ដេរបានមកដល់ផ្ទះក្នុង ភូមិជីផុច ឃុំជីផុច ស្រុកមេសាង វេលាម៉ោង ២រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ។

ដំបូងឡើយ អ្នក ជំ ងឺ នេះ មានអារម្មណ៍មិនស្រួលខ្លួន គាត់ក៏បានហៅពេទ្យមកពិនិត្យនៅផ្ទះ តែកម្តៅនៅបន្តឡើងក្តៅដដែល ហេតុនេះលោកគ្រូពេទ្យបានបញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែកស្រុកដើម្បីពិនិត្យបន្ថែម។ ពេលនោះ ដោយមានការ ស ង្ស័ យ ខ្ពស់ លោកគ្រូពេទ្យបានធ្វើតេស្តរហ័ស ( Rapid Test ) ជាលទ្ធផលគឺវិជ្ជមាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោលជាមួយអ្នក ជំ ងឺ កូវីដ-១៩ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងចូលរួមយកសំណាកនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងដាក់ខ្លួនឲ្យនៅ ដា ច់ ដោយឡែក រយៈពេល១៤ថ្ងៃ និងដាក់ចេញវិធានការនានា ដើម្បីថែទាំសុខភាព និង ទ ប់ ស្កា ត់ កុំអោយមានការចម្លងបន្ត៕