ថា គុ កៗ មែន ដោយសារតែលទ្ធផលខ្លួនកើត ជំ ងឺ កូវីដ ហើយទៅចម្លងរហូតដល់…

0

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នេះ តាមរយៈអនុគណៈកម្មការស្រាវជ្រាវ ជ ងឺ កូវីដ-១៩ បានបញ្ជាក់ឱ្យដឹងថា បុគ្គលឈ្មោះ ពេជ កុសល ត្រូវបានតុលាការ ចេញដីកាសម្រេចឱ្យ ឃុំ ខ្លួនជា ប ណ្ដោះ អា ស ន្ន ពីបទ «មិនអនុវត្តតាមវិធានសុខាភិបាល» ចំពោះការធ្វើចត្តាឡីស័ក ដែលបណ្ដាលឱ្យមនុស្សចំនួន ៥ នាក់ បានឆ្ល ង មេ រោ គ កូវីដ-១៩ និង អ្នក ពា ក់ ព័ ន្ធ ផ្ទាល់ និង ប្រយោលជាង ១០០ នាក់ ត្រូវធ្វើចត្តាឡីស័ក ។

ប្រភពខាងលើ បានបង្ហាញថា ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានជួបមិត្តភក្ដិម្នាក់នៅអូរឫស្សី ដោយឈប់ម៉ូតូបើករបាំងមួកសុវត្ថិភាពនិយាយគ្នា ។ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានដឹងថាមិត្តភក្ដិដែលបានជួបខាងលើ វិជ្ជមានកូវីដ-១៩ ក៏សម្រេចចិត្តទៅធ្វើតេស្ដនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទទួលបានលទ្ធិផលអវិជ្ជមាន និង បន្តធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន ។

ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានទៅធ្វើតេស្ដជាលើកទី៣ (មូលហេតុប្រពន្ធជាអ្នកលក់ខោអាវនៅផ្សារអូរឫស្សី) នៅវិទ្យាល័យបឹងត្របែក និងត្រូវធ្វើចត្តាឡីស័ក ដើម្បីរងចាំលទ្ធផលធ្វើតេស្ដរបស់ខ្លួនក្នុងរយៈពេល៣ថ្ងៃ។ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ (បិទផ្សារអូរឫស្សី)

ឈ្មោះ ពេជ កុសល និងប្រពន្ធ បានចាក់ចេញពីផ្ទះដែលជាកន្លែងធ្វើចត្តាឡីស័ក នៅម៉ោង១៣៖៣០នាទី ធ្វើដំណើរទៅដល់ផ្ទះម្ដាយនៅស្រុកព្រៃកប្បាស ខេត្តតាកែវ នៅម៉ោង ១៥៖៣០នាទី តាមរយៈម៉ូតូ។ ពេលទៅដល់ បានទៅបង់សំណាញ់ ចា ប់ ត្រីជាមួយប្អូនប្រុស ២នាក់, ពេលល្ងាចទៅលេងបាល់ទះជាមួយអ្នកភូមិ ៨នាក់ និងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នៅម៉ោង ១០៖៣០នាទី គ្រូពេទ្យបានទាក់ទងទៅឈ្មោះ ពេជ កុសល ប្រាប់ពីលទ្ធផលធ្វើតេស្ដ វិជ្ជមាន និងត្រូវយកទៅព្យាបាល តែសាម៉ីខ្លួនបែរជានៅខេត្តតាកែវទៅវិញ។

បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវ ឃើញថា សកម្មភាពរបស់ ឈ្មោះ ពេជ កុសល គឺមានចេតនាមិនអនុវត្តតាមវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និង បាន ច ម្ល ង មេ រោ គ កូវីដ-១៩ ទៅមនុស្សចំនួន ៥ នាក់ និង អ្នក ពា ក់ ព័ ន្ធ ផ្ទាល់ និងប្រយោលជាង ១០០ នាក់ ៕