នេះហើយអ្នកមានគុណ! 😢ខំដើរសំលៀងកាំបិតតាមផ្ទះ សន្សំទិញទូរស័ព្ទឲ្យកូន កុំឲ្យកូនខ្មាស់គេ

0

ថ្មីៗនេះតាមរយះហ្វេសប៊ុករបស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Rynâ JūmTëv Tøch XD ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានបង្ហោះសារមួយបានធ្វើអោយមហាជនចាប់អារម្មណ៏យ៉ាងខ្លំាង។ខាងក្រោមនេះជាសំនេរដែលត្រូវបានសរសេរដោយសារគាត់ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖

បងប្អូនអើយគាត់សួរខ្ញុំថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​ iPhone 6plus ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំលក់ប៉ុន្មានហេីយគាត់ថាគាត់មានត្រឹមតែ40មុឺនលុយខ្មែរទេក្រដាស់រាយៗទេមីពៅលក់អោយពូអត់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទឹកចិត្តឪពុកខំដេីរសំលៀងកាំបិតតាមផ្ទះគេសំលៀងមិនបានដេីរសុំគេដេីម្បីសន្សំលុយទិញទូរស័ព្ទអោយកូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំថាលុយខ្មែរក៏ខ្ញុំយកដែលពូតែខ្ញុំមិនគិតកន្ទុយពីពូទេខ្ញំថែមស៊ីមអោយពូមួយទៀតហេីយអោយទឹកក្រូចនឹងផ្លែឈេីតិចតួចជូនពូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំសួរគាត់ថាកូនពូរៀនទីប៉ុន្មានហេីយគាត់ថាទី11ហេីយវាចង់បានទូរស័ព្ទប្រេីនឹងគេពូខំសន្សំមួយថ្ងៃ20000៛ដេីម្បីទិញអោយកូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កូនអេីយកូនឃេីញហេីយសូមមេត្តាយល់ចិត្តឪពុកផងថាឪពុកខំដេីរសូមគេទម្រាំបានវាលំបាកប៉ុនណាមិនហ៊ានទិញអីហូបខ្លួនឯងទេ

ខ្ញុំឃេីយគាត់អង្គុយសំលៀងកាំបិតឲ្យគេហេីយមេីលមកតែទូទូរស័ព្ទខ្ញុំរហូតការពិតចង់បានទូរស័ព្ទអោយកូនសោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេីយខ្ញុំក៏សុំទោសដែលលួចថតពូតែចង់អោយកូនៗទាំងឡាយយល់ចិត្តឪពុកផង៕