ទឹកចិត្តម្ដាយ ដែលស្រលាញ់នឹងបារម្មណ៍ពីកូន ទោះកូនមានវិជ្ជមាន ឯខ្លួនគ្មានក៏ដោយ តែសុខចិត្តនៅព្យាបាលជាមួយកូន

0

៣កុំ ៣ការពារ គឺជាឃ្លាមួយដែលអ្នកគួរតែចងចាំទុកមិនត្រូវបំភ្លេចឡើយ បើអ្នកហ៊ានតែប្រហែស នឹងភ្លេចគិតពីឃ្លាមួយនេះ វីរុសកូវីដ ១៩ អាចនឹងឆ្លងមកអ្នកបានគ្រប់ពេល មិនថាអ្នកមាន អ្នកក្រ ចាស់ ឫក្មេងឡើយ។

ដោយឡែកថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២២នេះ មហាជនជាច្រើន មានការរំភើបចិត្ត នឹងកោតសរសើរទៅស្រ្តីជាម្ដាយម្នាក់ ដែលមានទឹកចិត្តធំធេង ស្ម័គ្រចិត្តទៅមើលថែកូនតូច ដែលមានផ្ទុកកូវីដ១៩ ។

នេះបើយោងតាមការបង្ហោះរបស់ Hun Marilin ដែលអាចត្រូវជាបងប្អូនរបស់ស្រ្តីជាម្ដាយនោះ បានសរសេរឲ្យដឹងថា៖ «ទឹកចិត្តម្តាយដែលស្រលាញ់នឹងបារម្មណ៍ពីកូន កូនមានវិជ្ជមានឯខ្លួនគ្មានវិជ្ជមានទេតែសុខចិត្តនៅព្យាបាលជាមួយកូន I’m proud of you sister Pen Kropumchan ជូនពរកូនតីនឹងអ៊ុំឆាប់ជាពីជំងឺហេីយបងស្រីសុខភាពល្អ»។

បើតាមប្រភពព័ត៌មានស្រ្តីជាម្ដាយរបស់ក្មេងស្រីដែលមានផ្ទុកវិជ្ជមានកូវីដ១៩នោះ ក៏ជាអ្នកគ្រូមួយរូបផងដែរ៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖