បើយោងតាម លោក ឆាយ គឹមខឿន ជាអគ្គស្នងការរងនគរបាលជាតិ បានធ្វើការលើកឡើងថាពេលនេះមានកងកម្លាំងប្រដាប់អា វុ ធ ជាង៨០នាក់ ដែលបានឈរជើងប្រចាំការនៅតំបន់ក្រហម បានឆ្លងកូវីដ១៩ហើយ។
លោក អគ្គស្នងការរងនគរបាលជាតិ បានបន្តឲ្យដឹងទៀតថាចំពោះ កងកម្លាំងប្រដាប់អា វុ ធ ជាង៨០នាក់ដែលបានរកឃើញថាឆ្លងជំងឺកូវីដ១៩នោះ គឺពួកគាត់ប្រចាំការនៅតំបន់ចំណុចច្រមុះជ្រូក ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។
ក្រោយការធ្វើតេសដឹងថាឆ្លង កងកម្លាំងប្រដាប់អា វុ ធ ជាង៨០នាក់នោះ ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅព្យាបាលអស់ទៅ ហើយចំពោះការឆ្លងនេះលោកនៅមិនទាន់ដឹងពីមូលហេតុនៃការឆ្លងពិតប្រាកដនៅឡើយទេ៕