នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បុរសម្នាក់ដែលបានប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ
កោះហៅឲ្យចូលខ្លួន មកបំភ្លឺ ធ្វេីកិច្ចសន្យា ទទួលកំហុស និងបានថតជាវីដេអូសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន ដែលបានចោទប្រកាន់ខុសពីការពិតមកលេីលោកអធិការនគរបាលខណ្ឌមានជ័យ។
ពេលនេះសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកម្ចាស់លេខទូរស័ព្ទម្នាក់ទៀតដែលបន្លំខ្លួនជាអធិការខណ្ឌមានជ័យ ដេីម្បីចូលខ្លួនមកបកស្រាយបំភ្លឺលេីករណីបន្លំខ្លួនជាអធិការនេះផងដែរ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
វីដេអូ៖