ធ្ងន់ធ្ងរហើយលើកនេះ! សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាឲ្យស្រាវជ្រាវករណីអ្នកវិជ្ជមានកូវីដ១៩ហើយ តែនៅបន្ដទៅចា ក់ វ៉ាក់សាំង

0

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានដាក់បទបញ្ជាឲ្យស្រាវជ្រាវករណីអ្នកវិជ្ជមានជំងឺកូវីដ ហើយនៅបន្ដទៅចាក់វ៉ាក់សាំង ដែលជាមហន្ដរាយខ្លាំងណាស់ដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់ជាតិ។

ការដាក់បទបញ្ជាបែបនេះរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងបន្ទាប់ពីសម្ដេចទទួលបានព័ត៌មានថា បុគ្គលមួយចំនួនដឹងថា ខ្លួនកើតជំងឺកូវីដ១៩ ហើយនៅតែទៅទទួលវ៉ាក់សាំងទៀត ដែលអាចមានឱកាសដើម្បីចម្លងទៅអ្នកដទៃ នៅកន្លែងដែលខ្លួនបានទៅចាក់វ៉ាក់សាំងនោះទៀត។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា «តាមព័ត៌មាន មានអ្នកដែលដឹងថាមានកូវីដហើយ នៅតែបណ្ដោយឲ្យមកចាក់ថ្នាំនេះ ខ្ញុំយល់ថារឿងនេះ គឺត្រូវផ្សព្វផ្សាយទូទៅតែម្ដង។ សមត្ថកិច្ចដែលមានការពាក់ព័ន្ធទាំងអស់ បើសិនជាបណ្ដោយឲ្យមនុស្ស ចូលមកចាក់វ៉ាក់សាំងនេះ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ខ្ញុំគិតថាវាជាចេតនាហើយ ដើម្បីយកមកចម្លងដល់អ្នកដទៃ ដែលនេះខុសច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត»។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ទៀតថា «ឥលូវនេះត្រូវតែស្រាវជ្រាវរក បើសិនមានផែនការនេះមែន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ហើយនេះមិនមែនជារឿងធម្មតាទេ ដែលនាំការចម្លងដល់អ្នកប្រតិបត្តិការ ដែលនាំឲ្យមានការខូចខាតធ្ងន់ធ្ងរណាស់។ ប្រសិនបើដឹងច្បាស់ហើយ មានឆ្លងជំងឺកូវីដ ហើយមកចាក់វ៉ាក់សាំងទៀត នេះជាមហន្ដរាយដល់អ្នកប្រតិបត្តិការទាំងឡាយ អាចធ្វើឲ្យខូចការងារធំតែម្ដង»៕ ប្រភព៖ freshnews

សូមមើលវីដេអូខាងក្រោម៖