មិនដែលជួបទេ ពិតជាកំពូលអ្នកស្រលាញ់ឆ្កែមែន បុរសម្នាក់ហ៊ានស្ទុះទៅ ហែ ក មាត់ ក្រ ពើ យកឆ្កែខ្លួនមកវិញ…(មានវីដេអូ)

0

បរទេស៖ កាលពីពេលថ្មីៗនេះបើយោងតាមប្រភពវិដេអូមួយកំពុងតែផ្ទុះការចាប់អារម្មណ៏ខ្លាំងក្រោយពីបុរសវ័យចំណាស់ម្នាក់បានលោតស្ទុះចូលទៅក្នុងទឹកដើម្បីជួយសង្រ្គោះកូនឆ្កែរបស់លោកពីមាត់ក្រពើ។

យ៉ាងណាមិញនេះបើយោងតាមប្រភពបុរសម្នាក់ដែលមានឈ្មោះថាRichard Wilbanks បានបង្ហាញពីក្តីស្រលាញ់លោក តាមរយៈការលោតចូលក្នុងទឹកទៅចាប់ក្រពើដោយផ្ទាល់ដៃដើម្បីជួយសង្គ្រោះសត្វឆ្កែ ដោយហេតុការណ៍នេះត្រូវបានថតជាប់

ដោយកាមេរ៉ាថតសកម្មភាពសត្វព្រៃនៅរដ្ឋផ្លរីដា ហើយបន្ទាប់មកត្រូវបានចែកចាយលើបណ្តាញសង្គម។នៅក្នុងខ្សែវីដេអូ បានបង្ហាញពីសកម្មភាព លោក Wilbanks លោតចូលទឹកបឹងត្រឹមចង្កេះ ហើយព្យាយាមចាប់ហែកមាត់ក្រពើ

ដើម្បីឱ្យកូនឆ្កែតូចរបស់គាត់អាចរួចរស់ជីវិត ឯលទ្ធផលចុងក្រោយគាត់ពុំមានគ្រោះថ្នាក់អ្វីឡើយឯកូនឆ្កែដែលរងរបួសដោយសារសត្វក្រពើនោះ បច្ចុប្បន្នបានជាសះស្បើយ និងមានសុខភាពល្អឡើងវិញ៕ តោះកុំអោយខាតពេលយូរ ចង់ដឹងថាយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

វីដេអូ៖