មិនដែលមើលរំលេងទេ ស្បៀងអាហារ និងថ្នាំពេទ្យរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនជនមានពិការភាព និងជនងាយរងគ្រោះ

0

អំណោយស្បៀអាហារ និងថ្នាំពេទ្យមួយចំនួនរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវលោកស្រីប្រធាន មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានប្រគល់អំណោយទាំងនេះបន្តទៅជូនជនមានពិការ និងជនងាយរងគ្រោះ នៅមណ្ឌលសំចតរាជធានីភ្នំពេញ ព្រៃស្ពឺ និងមណ្ឌលឱកាសខ្ញុំ រួចរាល់ហើយនាល្ងាចថ្ងៃទី១១ ខែឧសភានេះ។

នៅរសៀលថ្ងៃនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់ស្បៀងអាហារ និងថ្នាំពេទ្យទាំងនេះ ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីចែកជូនបងប្អូនជនពិការ និងជនងារយរងគ្រោះ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានលើកឡើង អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត តាមរយៈការផ្តល់ជូនដោយអភិបាលរាជធានីភ្នំពេញ មន្ទីររបស់លោកស្រី បានយកទៅប្រគល់ជូនទៅដល់ជនរងគ្រោះ និងជនងាយរងគ្រោះ នៅមណ្ឌលសំចតរាជធានីភ្នំពេញ និងមណ្ឌលឱកាសខ្ញុំ ព្រមទាំងជនមានពិការភាព ១៣៥នាក់ រួចរាល់អស់ហើយ។

លោកស្រី មុំ ចាន់ដានី ក្នុងនាមប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះទាំងអស់ សូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចទាំងពីរ ដែលសម្តេចតែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះកន្លងមកនេះ។

អំណោយនេះ គឺជាអំណោយសម្រាប់បំពេញបន្ថែមសំរាប់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតដោយសារថា ប្រជាពលរដ្ឋទាំងនេះ តែងបានទទួលបាននូវការជួយឧបត្ថម្ភ ពីសំណាក់សម្តេចទាំងទ្វេជាបន្តបន្ទាប់ហើយ។ លោកស្រី ក៏បានបញ្ជាក់ផងដែរថា ចំពោះអំណោយជាថ្នាំពេទ្យនោះ លោកស្រី មិនបានប្រគល់ផ្ទាល់ទៅឲ្យបងប្អូនពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយផ្ទាល់នោះទេ គឺប្រគល់ទៅទៅឱ្យប្រធានមណ្ឌលនីមួយៗ ដើម្បីចាត់ចែងបន្ត ពេលពួកគាត់មានជំងឺឈឺស្កាត់។

លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា អំណោយស្បៀងអាហារនិងថ្នាំពេទ្យរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនមន្ទីរសង្គមកិច្ចរួមមាន៖ ថ្នាំវិតាមីន C ចំនួន ៥០០ទីប, មីចំនួន ១០កេសធំ និងផ្ដល់ជូនជនពិការភាពចំនួន១៣៥នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ចំនួន២៥គីឡូក្រាម មី មួយកេសតូច និងត្រីខ១០កំប៉ុង៕ ប្រភព៖ freshnews