ជាប់ចត្តាឡីស័ក១៤ថ្ងៃ ទាំងគ្រួសារ មកវិញត្រូវចោរគាស់ផ្ទះយកទូដែកអស់៥០មុឺនដុល្លារ ហើយពេលនេះ…(មានវីដេអូ)

0

មុននេះបន្តិច មានការចាប៉អារម្មណ៏ និងគួរឲ្យអាណិតជាបន់ពេក ទៅលើម្ចាស់ផ្ទះមួយ ដែលបានបង្ហោះវីដេអូយំ ទួញសោក ដោយសារតែ ត្រូវបានចោរចូលគាស់ទូរដែកយកលុយអស់ ៥០មុឺនដុល្លារអាមេរិក។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Makara Mom ដែលជាតំណាងចែកចាយធំ DW ដែលត្រូវជាប់ចត្តាឡីស័ក១៤ នៅម្តុំបឹងសាឡាង ត្រូវចោរគស់ផ្ទះយកទូដែកអស់៥០មុឺនដុល្លារ បានយំស្រែកឲ្យជួយរកដំណោះស្រាយដើម្បីឲ្យគាត់បានទទួលរបស់របររបស់គាត់មកវិញ។

ក្នុងវីដេអូមួយនេះ ម្ចាស់ផ្ទះ ក៏និយាយបន្ទោសទៅកាន់សមត្ថកិច្ចផងដែរ ដែលមិនបានមកមើលយាមផ្ទះរបស់ខ្លួន ខណៈដែលខ្លួនត្រូវបានជាប់ចត្តាឡីស័កទាំងគ្រួសារ។ ក្រោយពីបានឃើញវីដេអូមួយនេះ បានធ្វើឲ្យមហាជនជាច្រើន មានការអាណិតជាខ្លាំង ដោយសារតែនេះ មិនមែនជាចំនួនលុយតិចតួចឡើយ៕ កាន់តែជ្រាបច្បាស់សូមមើលវីដេអូខាងក្រោម៖

វីដេអូ៖