ចាប់បានទៀតហើយ ៤នាក់ ដែលបានលួច​រត់ចេញពី​តំបន់​ក្រហម​នៅស្ទឹងមានជ័យ ចូលទៅក្នុង​ខេត្ត

0

រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណមនុស្សប្រុសស្រីចំនួន ៤នាក់ ធ្វើដំណើរពីរាជធានីភ្នំពេញ (សង្កាត់ស្ទឹងមានជ័យ ក្នុងតំបន់ក្រហម) ដោយម៉ូតូផ្ទាល់ខ្លួន ដែលមានស្រុកកំណើតនៅស្រុកកញ្ជ្រៀច

ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីបានធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។បច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ បានរៀបចំយកទៅព្យាបាល និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រៃវែង បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព៕ ចង់ដឹងថាជានរណាខ្លះសូមមើលរូបភាពខាងក្រោម៖