មើលងាយអ្នកក្រទេ? កើតក្នុងគ្រួសារក្រីក្រ តែសិស្សស្រីរូបនេះ ខំប្រឹងតស៊ូរៀនរហូតជាប់ជាសិស្សពូកែទូទាំងប្រទេស

0

ហ្វេសប៊ុក៖ បើយោងតាមគណនីយហ្វេសប៊ុកដែលមានឈ្មោះ Sideth Duong បានសរសេររៀបរាប់ពីការប្រឹងប្រែងសិក្សារបស់សិស្សពូកែ ម្នាក់ដែលមានឈ្មោះ រិម ស្រីនិច ថា៖

« នេះគឺជាសិស្សនៃវិទ្យាល័យមង្គលបូរីថ្នាក់ទី១២B ដែលបានប្រឡងជាប់សិស្សពូកែថ្នាក់ជាតិផ្នែកអក្សរសិល្ប៍ តំណាងខេត្តបន្ទាយមានជ័យតែម្នាក់គត់ ដោយបានចំណាត់ថ្នាក់លេខ ៤ ។

គ្រួសារនាងក្រីក្រ ដោយឪពុកជាកម្មករ ម្តាយសុីឈ្នួលបោកខោអាវឲ្យគេ។ ទោះជាយ៉ាងនេះក៏ដោយ ក៏ប្អូនមិនបណ្តែតបណ្តោយខ្លួនតាមស្ថានភាពគ្រួសារឡើយ ផ្ទុយទៅវិញប្អូនបានប្រឹងប្រែងរៀនសូត្រ រហូតមានលទ្ធផលដូចថ្ងៃនេះ។ ដូច្នេះសូមអំពាវនាវបងប្អូនដែលមានធនធាន មេត្តាជួយដល់នាងតាមលទ្ធភាពផង» ៕