ក្រោយល្បីឧកញ៉ាម្នាក់ប៉ុនប៉ងបវរកញ្ញា មិនបានបែជា ប្ដឹ ង នាងដាក់គុ ក ស្រាប់តែ នីគីនីគី ចែករំលែកបទពិសោធន៏របស់ខ្លួនថា….

0

រឿងកំពុងតែផ្ទុះ និងគួរឲ្យខ្មាស់អៀនជាទីបំផុត ដែលនារីជាជ ន រ ង គ្រោះម្នាក់ ដែលធ្លាប់ជាបេក្ខជនបវរកញ្ញា ជានិស្សិតឆ្នាំទីពីររៀននៅសកលវិទ្យាល័យ ដែលមានអាយុត្រឹម១៩ឆ្នាំ និងជាពិធីការនីទូរទស្សន៍ ដែលរាប់បានថាជាមនុស្សចេះដឹង និងមានមុខមាត់ក្នុងសង្គមម្នាក់ដែរ បែជាទៅប៉ុនប៉ងធ្វើឃាដ និង លួ ច ទូរសព្ទពីឧកញ៉ាដែលជាអ្នកមានលុយ មានអំណាច មានអង្គរក្សឆ្វេងស្តាំ រហូតត្រូវបានគេ ប្ដឹ ង ថែមទៀតផង។

ប៉ុន្តែចំពោះការចោទប្រកាន់បែបនេះ ត្រូវអ្នកសិល្បជាច្រើន និងមហាជនជាច្រើន ហាក់ហួសចិត្តជាខ្លាំង ព្រោះបើតាមប្រភពព័ត៌មាន នារីរងគ្រោះជាបវរកញ្ញា ដែលមានឈ្មោះក្រៅថា យូប៊ី ម្នាក់នោះ ត្រូវបានលោកឧញ៉ានោះ ប៉ុ ន ប៉ ង់ រំ លោ ភ តែមិនបានសម្រេច ហើយក៏យកលេស ចោ ទ ប្រកាន់រូបនាងថា លួ ច ទូរស័ព្ទដៃទៅវិញ។

ដោយឡែកចំពោះរឿងនេះ កញ្ញា Nikki Nikki – នីគីនីគី បានចែករំលែកបទពិសោធន៏របស់ខ្លួនឲ្យដឹងថា៖ «ខ្ញុំសុំនិយាយតំណាងឲ្យក្រុមទាំងមូលតែម្ដង! សំណាងណាស់! ពិតជាសំណាងណាស់ដែលខ្ញុំជឿលើសភាវគតិរបស់ខ្ញុំនៅពេលដែលនិយាយការងារមិនចេញសាច់ការអ្វីសោះ។ បន្ទាប់ពីបានទទួលការងាររាប់ពាន់ដងហើយ វាពិតជាងាយយល់ណាស់សំរាប់ពួកខ្ញុំក្នុងការសំគាល់ថាអ្វីធម្មតា អ្វីដែលខុសប្រក្រតី។

ត្រូវមានការប្រុងប្រយត្ន័ជានិច្ច ហើយបើការនិយាយស្ដីចេះតែផ្ដោតទៅលើតែតួរ និងការជួបគ្នា ផឹកកាហ្វេ ជាងការងារជាក់ស្ដែងទាក់ទងទៅនឹង concept រឺ ប្រភេទវីដេអូផ្សាយពាណិជ្ជកម្ម គួរបោះបង់ការសន្ទនានោះទៅ។ សុវត្ថិភាពសំខាន់ជាងលុយ! សូមបញ្ជាក់ ពួកខ្ញុំកម្រជួបភ្ញៀវប្រជុំផ្ទាល់ណាស់។

ទាក់ទងគ្នាតែតាមទូរសព័្ទក៏កើតការដែរ។ ដោយការប្រជុំចង់ឲ្យពួកខ្ញុំទៅជួបដល់រោងចក្រ តែមិនព្រមនិយាយគ្នារឿងតម្លៃតាមដំណាក់កាលសោះនោះ ហើយដោយមានអារម្មណ៍ថាមិនសូវស្រួលផង ពួកខ្ញុំក៏ឈប់តបទៅ។ មិនបានប៉ុន្មានផង គាត់លុបឆាត telegram ចោលអស់រលីង។

ប៉ុន្មានខែក្រោយមក លេខដដែលមកម្ដងទៀតសួរអ្វីចម្លែកៗ។ ឆ្ងល់ពេកខ្ញុំក៏បានទៅនិយាយជាមួយកូនស្រីគាត់ផ្ទាល់ព្រោះស្គាល់គ្នា។ កូនស្រីគាត់ដោយជាមនុស្សមានចំនេះដឹង មនុស្សល្អ និងមនុស្សមានសុជីវធម៌ ក៏បានជួយដោះស្រាយបញ្ហាយ៉ាងលឿនបំផុត។

សូមបែងចែកឲ្យដាច់រវៀងអ្នកប្រព្រឹត្ត និងអ្នកជួយ រឺអ្នកមិនដឹងរឿង។ សូមកុំតាមរករឿងមនុស្សដែលល្អ ត្រឹមត្រូវ និងសុចរិត។ ព្រោះយើងដឹងថាវាជារឿងធម្មតាដែលពេលខ្លះមានផ្លែស្អុយមួយរឺពីរក្នុងកញ្ច្រែង។ ខ្ញុំមានអារម្មណ៍ធូរស្បើយដែលពួកខ្ញុំសំណាង តែមានអារម្មណ៍សោកស្ដាយដែលគាត់មិនមែនដឹងខ្លួនទេបន្ទាប់ពីខ្ញុំបានជូនជាដំណឹងទៅគ្រួសារគាត់ គឺគាត់គ្រាន់តែប្ដូរគោលដៅតែប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថាអំពើថោកទាប គ្មានអ្វីប្រៀបមួយនេះរលុប រលាយអស់ពីសង្គមយើង។ អរគុណអ្នកដែលស្រែកទាមទាររកយុត្តិធម៌។ ស្រែកទៅ ស្រែកឲ្យបានខ្លាំជាងសំលេងយំរបស់នាង!»៕