រឿងនេះត្រូវបានមហាជនវែកញែក និងមិនជឿ និងអ្នកខ្លះបន្ទោសថាមកពីអ៊ួត តែជាការពិតបានត្រឹមអាណិត ៥០មុឺនដុល្លារគឺបាត់មែន (មានវីដេអូ)

0

ប្រិយមិត្តប្រាកដជាបានជ្រាបព័ត៌មានរួចហើយ ពីករណីបងស្រីម្នាក់ ដែលជាតំណាងចែកចាយ ធំ DW នៅម្តុំបឹងសាឡាង ត្រូវបានចោរគាស់ផ្ទះយកលុយ និងទ្រព្យសម្បត្តិគិតសរុបអស់ ៥០មុឺនដុល្លារអាមេរិក។

ការចូលគាស់នេះ គឺដោយសារតែ មួយគ្រួសាររបស់គាត់ ត្រូវបានយកទៅធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ទើបគ្មានអ្នកនៅផ្ទះ បានជាឪកាសសម្រាប់ចោរចូលបានបែបនេះ។

ចំពោះការបាត់បង់របស់គាត់ ត្រូវបានមហាជនយើងជាច្រើនធ្វើការវែកញែក ដោយមានអ្នកខ្លះជឿ និងអាណិត អ្នកខ្លះទៀតមិនជឿងថាសម្ដែង និងមានអ្នកខ្លះទៀត បន្ទោសទៅលើរូបគាត់ថាមិនដាក់ធានាគារ និងពេលខ្លះបង្អួតលុយក្នុងបណ្ដាញសង្កមថែមទៀតផង ទើបធ្វើឲ្យលោកចោរចាប់អារម្មណ៏។

យ៉ាងរឿងវាកើតឡើងទៅហើយ មហាជនបានត្រឹមវែកញែក និងនាំគ្នាអាណិតដល់បងស្រីរងគ្រោះ មិនគួរណាខំរកសុីទាំងលំបាក បែរជាមកបាត់បង់ត្រឹមតែមួយប៉ព្រិចភ្នែកបែបនេះសោះ៕ សូមមើលវីដេអូខាងក្រោម៖

វីដេអូ៖

វីដេអូយំស្ដាយលុយ៖