ពន្លឺសង្ឃឹមនៃភាពយុត្តិធម៌កាន់តែមាន! ក្រសួងកិច្ចការនារី ជួយកញ្ញា មាន ពេជ្ររីតា ចំពោះរឿងក្ដីលោកឧកញ៉ាប៉ុនប៉ ង រំ លោ ភ ដោយ….

0

កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យ ប្តឹ ង ឧកញ៉ា ហេង សៀ ពីបទ ប៉ុ ន ប៉ ង រំ លោ ភ សេ ព ស ន្ថ វៈ នៅក្នុងរថយន្ត។

ករណី ប៉ុ ន ប៉ ង រំ លោ ភ សេ ព ស ន្ថ វៈ នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នក រ ង គ្រោះដោយការ រា ល ដា ល ជំ ងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ។

ចំពោះករណីនេះ មហាជនជាច្រើនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត មហាជនជាច្រើន បុគ្គលល្បី ក៏ដូចជាអ្នកសិល្បៈជាច្រើន បាននាំគ្នាចេញមុខ មកប្រកាសរកយុត្តធម៌ឲ្យ កញ្ញា មាន ពេជ្ររីតា។

ដោយឡែកក្នុងបទសម្ភាសន៏ជាមួយសារព័ត៌មានក្នុងស្រុកមួយ លោក ផុន ពុធបូរី ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី បានអះអាងថា ក្រុមការងារក្រសួងបានស្នើទៅខាងអគ្គស្នងការនគរបាលជាតិហើយ ឲ្យជួយស៊ើបអង្កេតបន្ថែមជុំវិញករណីរបស់កញ្ញា ពេជ្ររីតា។ លោក ពុធបូរី បានសង្កត់ធ្ងន់ថា ក្រសួងនឹងជួយគាំទ្រនីតិវិធីផ្លូវច្បាប់នៅតុលាការទៀតផង។

ហើយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានថ្លែងប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានឲ្យដឹងថា នៅពេលនេះក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ បាននិងកំពុងចាប់ផ្តើមស្រាវជ្រាវ លើករណី ប ណ្តឹ ង របស់កញ្ញា មាន ពេជ្រ រីតា ពិធីការិនីទូរទស្សន៍ My TV ដែលបានដាក់ពាក្យ ប ណ្តឹ ង ឧកញ៉ា ហេង សៀ ពីបទ ប៉ុ ន ប៉ ង រំ លោ ភ សេ ព ស ន្ធ វៈ ក្នុងរថយន្ត៕