នាយព្រែកបង្ហោះសួរ វា យ ប្រហាទៅ កញ្ញា មាន ពេជ្ររីតា ត្រូវមហាជនរិះគន់ ស្រាប់តែពេលនេះ ចេញមកបកស្រាយបែបនេះវិញថា…

0

មហាជនក្នុងបណ្តាញសង្គមជាច្រើន ជាពិសេសអ្នកសិល្បៈល្បីៗលំដាប់ប្រទេសជាបន្តបន្ទាប់ បានចេញមុខអំពាវនាវដល់ប្រព័ន្ធច្បាប់ ជួយរកយុត្តិធម៌ជូនដល់សិល្បការិនីក្មេងខ្ចីមួយរូប គឺពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា ដែលកំពុងមានរឿងក្ដីក្ដាំជាមួយនឹងលោកឧកញ៉ា ហេង សៀ។

ហើយពេលនេះកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យ ប្តឹ ង ឧកញ៉ា ហេង សៀ ពីបទ ប៉ុ ន ប៉ ង រំ លោ ភ សេ ព ស ន្ថ វៈ នៅក្នុងរថយន្ត។

ករណី ប៉ុ ន ប៉ ង រំ លោ ភ សេ ព ស ន្ថ វៈ នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នក រ ង គ្រោះដោយការ រា ល ដា ល ជំ ងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ។

ដោយឡែកចំពោះរឿនេះ ស្រាប់តែពិធីករដ៏ល្បី នាយព្រែក បានចេញមកមុខមកបង្ហោះសួរ វា យ ប្រហាទៅ កញ្ញា មាន ពេជ្ររីតា ដូចខាងក្រោមនេះថា៖

ក្រោយមកមហាជនជាច្រើន បានធ្វើការរិះគន់ទៅលើរូបលោក ក្រោយមកទៀតពិធីកររូបនេះ ក៏បានបង្ហោះបកស្រាយបែបនេះថា៖ «នៅព្រឹកនេះមានជនខិលខូចបានលួចចូលទៅក្នុងគណនី Facebook របស់ខ្ញុំដែលមានឈ្មោះ Kheng Ratanak ហើយបានបង្ហោះនូវរឿងរ៉ាវមួយចំនួន ពេលនេះខ្ញុំមិនទាន់បានយកមកវិញនៅទ្បើយទេ ……. ដូច្នេះរាល់ការផុសផ្សេងៗ ឬ ការឆាតទៅខ្ចីលុយជាដើមខ្ញុំសូមមិនទទួលខុសត្រូវទ្បើយ🙏»៕