វត្ថុ​បូរាណ​រូបសំណាកគ្រុឌតម្លៃ​ជាង ៤០​ម៉ឺន​ដុល្លារត្រូវបាន​អ្នកនេសាទ​ម្នាក់ បាន​អូស​មង​ជាប់​នៅក្នុង​សមុទ្រ​ បានបាត់​ដំណឹង នៅ​ខេត្ត​កែប

0

រូបសំណាកគ្រុឌ ដែលជាវត្ថុបូរាណដ៏មានតម្លៃ ដែលត្រូវបានគេដឹងថាមានតម្លៃជា ៤០មុឺនដុល្លារអាមេរិក ត្រូវបានបាត់ដំណឹង នៅខេត្តកែប ក្រោយពីមានអ្នកនេសាទ​ម្នាក់ បាន​អូស​មង​ជាប់​នៅក្នុង​សមុទ្រ ហើយប្រគល់ជូនមន្ត្រី​ខាង​ខេត្ត​កែប បាន​យកទៅ​រក្សាទុក។

អ្នកនេសាទម្នាក់នោះមានឈ្មោះ កាន់ ថា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សេង ស៊ីថា អាយុ ២៧​ឆ្នាំ នៅ​ភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត​។​ ​ហើយរូបសំណាក​គ្រុឌ​នោះ ត្រូវ​អ្នកនេសាទ​អូស​មង ជាប់ នៅ​សមុទ្រ​ខេត្ត​ព្រះសីហនុ ក្នុង​ខែមេសា ឆ្នាំ​២០២១​។

ចំពោះករណីនេះ ខាង​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ អះអាងថា នឹង​ស្រាវជ្រាវ​រឿងនេះ ឡើងវិញ​។​ លោក តុង ភោ ប្រធាន​មន្ទីរ​និយាយថា ខាង​មន្ទីរ ទើបតែ​បានដឹង កាលពី​ថ្ងៃទី​៨ ខែឧសភា​។ រូបលោក ក៏​ដូច​ក្រុមការងារ​កំពុង​ស្រាវជ្រាវ​រឿងនេះ និង​បញ្ជូន​ដំណឹង​នេះ ទៅ​ក្រសួង​។​

​ប៉ូ​សិ​ល​ម្នាក់ នៅ​ស្នងការដ្ឋាន​ខេត្ត​កែប ហើយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាងថា វត្ថុ​បូរាណ​នោះ គេ​ហ៊ាន​អោយ​តម្លៃ​ជាង ៤០​ម៉ឺន​ដុល្លារ​៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖