ចំពោះការចោទប្រកាន់ទៅលើតារាម៉ូឌែល ផលិករល្បីឈ្មោះ ខាំ ភូរិ ចេញមកនិយាយ ថាវាមានរឿងរ៉ាវស៊ីជម្រៅជាងនេះ​ ដោយថា….

0

ចំពោះរឿងរ៉ាវ ប៉ ន ប៉ ង រំ លោ ភ បំ ពា ន ផ្លូវ ភេ ទ ទៅលើតារាម៉ូឌែល មាន ពេជ្ររីតា ហៅ យ៉ូប៊ីន បានធ្វើឲ្យលោក ខាំ ភូរិ បានរៀបរាប់យ៉ាងមានន័យ

ក្នុងនាមលោកជាសិល្បកររៀមច្បង ក៏ដូចជាក្នុងនាមជាបុរសម្នាក់ថា «ខ្ញុំមិនដឹងរឿងលម្អិតនៃរឿងរ៉ាវទាំងនេះទេ​ ខ្ញុំក៏មិនដែលធ្លាប់បានធ្វើការជាមួយប្អូនស្រីដែលត្រូវលោកឧកញ៉ា ចោ ទ ពីរឿង លួ ច ទូរស័ព្ទដៃនោះទេ ។

តែក្នុងនាមជាសិល្បករដូចគ្នា​ ខ្ញុំសុំបញ្ចេញយោបល់ផ្ទាល់ខ្លួនបន្តិចចុះ ។ ខ្ញុំមិនបានមើលពាក្យ ប ណ្តឹ ង របស់លោកឧកញ៉ាទេ​ តែតាមចំណងជើងសារព័ត៌មាន​ អានរួចវាដូចជាហួសចិត្ត ។ ដោយឡែកខ្ញុំបានអានពីរបីដង

នៃពាក្យ ប ណ្តឹ ង ប្អូនស្រី​ ដែល ប្តឹ ង បកទៅវិញ​ ខ្ញុំអាចសន្និដ្ឋានដោយខ្លីបានថា​ វាមានរឿងរ៉ាវស៊ីជម្រៅជាងនេះ​ គឺជាងរឿង លួ ច ទូរស័ព្ទដៃដែលជាអង្គហេតុក្នុងការ ចោ ទ ប្រកាន់ ។ សម័យនេះហើយ​ នៅតែប្រើទឹកលុយ​

បំផ្លាញក្តីស្រឡាញ់​ និង បេះដូងអ្នកតូចទាបជាងខ្លួនបានដោយទង្វើស្មោគគ្រោកទៅកើត ? យើងមានម្តាយ​ មានភរិយា​ ឬ អាចមានបងប្អូន​ និង កូនជានារី​ យើងគួរស្គាល់ពីតម្លៃ​ និង សេចក្តីថ្លៃថ្នូររបស់ស្ត្រីទូទៅ ។

តើការ បំ ពា បំ ពា ន ទាំងនេះ​ វាប្រៀបបានដូចទៅនឹងការបំពានសាច់ញាតិខ្លួនឯងដែរទេ? សង្ឃឹមថាប្អូនស្រីនឹង​ត្រូវបានជួយដោយមនុស្ស​មានគុណធម៌​ ក្នុងសង្គមជឿនលឿនមួយនេះក្នុងពេលដ៏ខ្លី» ៕