បងប្អូនកម្មកររងផលប៉ះពាល់ពីការបិទខ្ទប់ ត្រូវផ្តល់លេខទូរស័ព្ទទៅរោងចក្រជាបន្ទាន់ ដើម្បីទទួលបានប្រាក់ ឧបត្ថម្ភសង្គមពីរដ្ឋ

0

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹងស្ដីពី ការធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទរបស់កម្មករនិយោជិតរោងចក្រ ផ្នែកវាយនភណ្ឌ កាត់ដេរ

ផលិតស្បែកជើង និងផលិតសម្ភារធ្វើដំណើរនិងកាបូប ដោយចង្អុលណែនាំឱ្យម្ចាស់ ឬនាយករោងចក្រនីមួយៗជួយសម្របសម្រួលការងារនេះឱ្យបានត្រឹមត្រូវ។ ក្នុងសេចក្ដីប្រកាសនោះ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពី

រដ្ឋាភិបាលនៅអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុនាកន្លងមក ក្រសួងការងារបានជូនដំណឹងដល់កម្មករនិយោជិតរោងចក្រផ្នែក វាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង

និងផលិតផលធ្វើដំណើរ និងការបូប ក្នុងទីតំាងទំាងនោះ ស្រង់ស្ថិតិបុគ្គលិករបស់ខ្លួនហើយផ្ញើទៅក្រសួង ៕កាន់តែជ្រាបច្បាស់សូមមើលសេចក្ដីប្រកាសខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ៖