១០០ពិន្ទុ! ដោយទ្រាំនឹងទង្វើមិនបាន អ្នកនិពន្ធ និង ដឹកនាំ សួង ស៊ីណា និយាយរឿងមាន ពេជ្ររីតា និង ឧកញ៉ាមួយរូបនោះ ឡើងមានន័យ….

0

រឿងរ៉ាវដែលឈឺ ចា ប់ របស់តារាស្រី មាន ពេជ្ររីតា និង ឧកញ៉ាមួយរូបនោះ បានធ្វើឲ្យមហាជនជាច្រើនកំពុងតែ ធ្វើការតាមដាន តើនរណាជាជន រ ង គ្រោះ ឲ្យពិតប្រាកដ ប៉ុន្តែអ្វីមហាជនជាច្រើន ក៏ដូចជាអ្នកសិល្បៈជាច្រើនទៀត គឺ រីតា ដែលហៅថា យូប៊ីគឺជាជន រ ង គ្រោះ ។

រឿងរ៉ាវមួយនេះ ពិតជាកក្រើកខ្លាំងក្នុងបណ្ដាញសង្គម ព្រោះមហាជនជាច្រើនរង់ចាំមើលលទ្ធផល ណាមួយគឺ ស្អ ប់ អំ ពើ ជិះ ជា ន់ ផ្លូវ ភេ ទ ពីអ្នកមានលុយ មានអំណាចមួយចំនួនតូច។

ដោយឡែកករណីនេះ បានធ្វើឲ្យ លោកស្រី សួង ស៊ីណា ជាអ្នកនិពន្ធ និង ដឹកនាំ ហាក់នៅមិនស្ងៀមក្រោយពីរឿងរ៉ាវខាងលើនេះបានកើតឡើង ក៏បានលើកឡើងថា៖ «ស្រ្តីមិនមែនជាទាសករផ្លូវ ភេ ទ របស់អ្នកមានអំណាច ឬ មានលុយទេ» ​។ ពាក្យមួយឃ្លានេះ បានធ្វើអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកពេញចិត្តជាខ្លាំង។ លោកស្រីបន្តទៀតថា៖

«សំឡេងរបស់បងប្អូនប្រុសស្រីទាំងអស់គ្នា មានប្រសិទ្ធភាព នឹងឥទ្ធិពលក្នុងការបញ្ឈប់អំពើហឹង្សាលើស្រ្តីតាមគ្រប់រូបភាពទាំងអស់ ។ សូមឱ្យ Yubi ទទួលបានយុត្តិធម៌! ប្រជាជនខ្មែរទាំងអស់រង់ចាំការបង្ហាញកាពិត និង យុត្តិធម៌ក្នុងការអនុវត្តច្បាប់» ៕ សូមមើលរូបភាពខាងក្រោម៖