ទីបំផុត ! ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង កញ្ញា មាន ពេជ្ររីតា ហើយ

0

ទីបំផុត ! ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចដោះលែង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។

ក្នុងដីកាសម្រេចនេះ លោក កូយ សៅ បានសម្រេចដូចតទៅ៖ ១៖ ដាក់កញ្ញា មាន ពេជ្ររីតា ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងត្រូវគោរពនូវកាតព្វកិច្ចដូចខាងក្រោម៖

ក. ឱ្យជនត្រូវចោទ ត្រូវឆ្លើយតបនឹងដីកាកោះហៅរបស់តុលាការគ្រប់ពេលវេលា ខ. ហាមមិនឱ្យជនត្រូវ ចោ ទ ផ្លាស់ប្តូរទីលំនៅបច្ចុប្បន្នដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ គ. ហាមមិនឱ្យជនត្រូវ ចោ ទ ចេញក្រៅប្រទេស

២៖ ក្នុងករណីជនត្រូវ ចោ ទ គេ ច វេះ ដោយចេតនាមិនអនុវត្តតាមចំណុចណាមួយខាងលើនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នឹង ចា ប់ ឃុំខ្លួនជនត្រូវ ចោ ទ ឡើងវិញ តាមមាត្រា ១៣០ នៃក្រមនីតិវិធី ព្រ ហ្ម ទ ណ្ឌ ។

៣៖ ដីកាសម្រេចនេះមានប្រសិទ្ធភាពរអនុវត្តភ្លាម។

សូមជម្រាបថា អតីតបេក្ខនារី Miss Grand Cambodia កញ្ញា មាន ពេជ្ររីតា ហៅ យូ​ប៊ី អាយុ ២០ ឆ្នាំ មុខរបរ និស្សិត និង​ជា​ពិធី ការិនី ទូរទស្សន៍​ម៉ា​យ​ធី​វី បានសម្រេចដាក់ពាក្យ ប្តឹ ង ឧកញ៉ា ហេង សៀ ពីបទប៉ុ ន ប៉ ងរំ លោ ភ សេ ព ស ន្ថវៈ នៅ ក្នុងរ ថយន្ត។

ជុំវិញការដាក់ពាក្យបណ្តឹងទៅកាន់ឧកញ៉ាវិញនេះ កញ្ញា មាន ពេជ្ររីតា បានប្តឹង និងទាមទារសំណងមួយចំនួនដូចតទៅ៖ ១៖ ប្តឹងឧកញ៉ា ពីបទ «ប៉ុ ន ប៉ ង រំ លោ ភសេ ពស ន្ថ វៈ» ដោយមានស្ថានទម្ងន់

២៖ ទាមទារសំណងជំងឺចិត្ត ចំនួនទឹកប្រាក់ ១០ម៉ឺ នដុល្លារ ៣៖ ទាមទារការខា តបង់ និងខូចខា តពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺ នដុល្លារ៕