ក្រសួងធនធានទឹក ជូនដំណឹងថា កម្ពុជានឹងមានភ្លៀងលាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ មានល្បឿនខ្លាំងស្ទើរគ្រប់ទីកន្លែងចាប់ពីថ្ងៃ

0

បើយោតាម ក្រសួងធនធានទឹក បានបញ្ជាក់ថា តាមរយៈការវិវត្តន៍ជាក់ស្តែងនៃស្ថានភាពអាកាសធាតុឃើញថា បណ្តុំសម្ពាធទាបរួមជាមួយនឹងខ្យល់និរតីដែលបក់មកពីឈូងសមុទ្រថៃ នឹងមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។

លក្ខណ:បែបនេះ នឹងធ្វើឲ្យ៖

– តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន រួមមាន៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ឧត្តរមានជ័យ និងខេត្តព្រះវិហារ

– តំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ រួមមាន៖ ខេត្តតាកែវ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កំពង់ធំ ព្រះសីហនុ និងខេត្តកោះកុង នឹងមានភ្លៀងលាយឡំ

ជាមួយ ផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើគ្រប់ទីកន្លែង និងមានខ្យល់កន្ត្រាក់មានល្បឿនខ្លាំង (ខ្យល់មុខកាត់ Wind Shears) ពី ១០-២០ម៉ែត្រ ក្នុងមួយវិនាទី និងផ្ទៃសមុទ្រមានរលកមធ្យម។ ជាមួយគ្នានេះក្រសួងធនធានទឹក សូមឲ្យប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នបានគ្រប់គ្នា៕