មួយឈុតនេះ រ៉េត សារីតា បង្ហាញឈុតតំណាងជាតិលើឆាក នៅអាមេរិក បញ្ចេញក្បាច់ដ៏អស្ចារ្យ ឃើញហើយបានដឹង…(មានវីដេអូ)

0

បន្ទាប់ពីចូលរួមសកម្មភាពជាមួយបេក្ខនារីមកពីបណ្តាប្រទេសនានា ក្នុងបេសកកម្មតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតក្នុងកម្មវិធី «Miss Universe» នៅសហរដ្ឋអាមេរិកនោះ នៅពេលនេះ បវរកញ្ញាកម្ពុជា រ៉េត សារីតា បានបង្ហាញឈុតតំណាងជាតិ

ដែលមានឈ្មោះថា «ទេពរួបរួម» នៅលើឆាកអន្តរជាតិមួយនេះហើយ។ អ្វីដែលពិសេស បវរកញ្ញាកម្ពុជា បានបង្ហាញប្រកបដោយភាពស្វាហាប់ និងជឿជាក់ ខណៈមហាជនខ្មែរកំពុងតែគាំទ្រពីចំងាយ។

កញ្ញា រ៉េត សារីតា គឺជាបវរកញ្ញា Miss Universe ដែលតំណាងជាតិឲ្យប្រទេសកម្ពុជាយើង ដែលនេះកញ្ញាកំពុងតែស្ថិតនៅក្នុងសហរដ្ឋអាមេរិកដើម្បីប្រគួតនៅក្នុងកម្មវិធីដ៏ធំមួយនេះ ហើយក៏មានបវរកញ្ញាជាច្រើននាក់ទៀតដែលមកពីប្រទេសផ្សេងៗក៏មកចូលរួមប្រគួតប្រជែងនៅក្នុងកម្មវិធីមួយនេះដូចគ្នាដែរ ។

កញ្ញាប្រឹងប្រែងពង្រឹងសមត្ថភាព តាមរយៈការងារសិល្បៈដោយមិនរុញរា រហូតបានក្លាយជាតារាសម្តែង និងជាពិធីការិនីមានទេពកោសល្យ ប្រកបដោយភាពបត់បែនខ្ពស់៕ សូមមើលរូបភាព និងវីដេអូខាងក្រោម៖

វីដេអូ៖