ឃើញផ្ទាល់ភ្នែកព្រួយបារម្ភពេក បន្ទាប់ពីជួបលោកយាយ សំណាង ហើយអ្នកមីង អុឹម ផល្លា បានរៀបរាប់ទាំងទឹកភ្នែក ពីស្ថានភាព…(មានវីដេអូ)

0

នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ថា លោកយាយ ណយ សំណាង និងលោក វណ្ណា ស័ក្តិ បានធ្វើតេស្តវិជ្ជមានកូវីដ-១៩។ ការធ្វើតេស្តនេះ គឺបន្ទាប់ពីពួកគាត់ទាំងពីរ មានការសង្ស័យ ក៏បានទៅធ្វើតេស្ត និងចេញលទ្ធផលនៅថ្ងៃនេះតែម្តង។

ប្រភពបានបន្តថា ការទៅធ្វើតេស្តនេះ បន្ទាប់ពី តារាកំប្លែងលោកស្រី ណយ សំណាង និងតារាចម្រៀង វណ្ណា ស័ក្តិ ដែលជាកូនប្រុស មានអាការៈមិនអាចស្រង់ក្លិនរយៈពេល២ថ្ងៃមកហើយ ទើបសម្រេចទៅធ្វើតេស្តនៅថ្ងៃទី១៤ ខែឧសភានេះ និងចេញលទ្ធផលមកវិជ្ជមានទាំងពីរនាក់តែម្តង ខណៈបច្ចុប្បន្នត្រូវបានក្រុមគ្រូពេទ្យបញ្ចូនទៅព្យាបាលនៅ មជ្ឈមណ្ឌល ដឹព្រីមៀ សែនសុខ។

យាយ ណយ សំណាង ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយពេលនេះមានការដាក់ អ៊ុកសុីសែនផងដែរ។ ដោយឡែកងាមកមើលតារាសម្តែងជើងចាស់ម្នាក់ដែលមានឈ្មោះថា អុឹម ផល្លា គាត់បានរៀបរាប់ពីលោកយាយ ណយ សំណាង បែបនេះថា៖

«ថ្ងៃនេះខ្ញុំបានជួបម៉ែ ណយ សំណាង គាត់បានឆ្លងជំងឺកូវិតគាត់នៅបន្ទប់សង្រោះបន្ទាន់ ឣាការះគាត់ធ្ងន់ជាងខ្ញុំសូមឣោយទេវតាតាមថែរក្សាគាត់ផងសូមឣោយបងប្អូនថែរក្សាសុខភាពផង »៕ សូមមើលរូបភាពខាងក្រោម៖