នុះ!!! ឧកញ៉ា ហេង សៀ ត្រូវបានលោកឧកញ៉ាម្នាក់បង្ហោះសាររិះគន់ចំៗ មហាជនពេញចិត្តស្តូក

0

ពាក់ព័ន្ធជាមួយនិង ជ ម្លោះ រវាងឧកញ៉ា ហេង សៀ ជាមួយនិងតារាម៉ូដែល កញ្ញា មាន ពេជ្ររីតា ពិតជារឿងក្ដៅដែលមហាជនកំពុងតែតាមដានមិនដាច់ពីក្រសែភ្នែកឡើយ។ ក្នុងនោះដែរ ឧកញ៉ា ហេង សៀ ត្រូវបានលោក ឧកញ៉ា ម្នាក់ឈ្មោះ លី សាម៉េត បានបញ្ចេញមតិផ្ទាល់ខ្លួនបែបនេះថា ៖

«ខ្ញុំបាទ ឧកញ៉ា លី សាម៉េត សូមសំណូមពរ ដល់បងប្អូន កូនក្មួយ ជាទីគោរព និង ជាទី ស្រលាញ់ របស់ពូ សូមមេត្តា កុំបង្ហោះ ពាក្យបណ្តឹង របស់ឧកញ៉ា ហេង សៀ ដូចជា មិនល្អ ស្តាប់ នោះទេ សំខាន់បំផុត បងប្អូន កូនក្មួយ ដែលប្រើប្រាស់

ប្រពន្ធ័សង្គមហ្វេសបុក អាចបញ្ឈប់បាន បញ្ឈប់ទៅ ពាក្យបណ្តឹង របស់ឧកញ៉ា ហេង សៀ ដែលប្តឹង ទៅលើ ក្មួយស្រី មាន ពេជ្ររីតា នោះ យើងមិនគួរ គប្បី បង្ហោះ រឺ ស៊ែរ ចែកចាយបន្ត ទៅទៀតទេ ពីព្រោះ ពាក្យខ្លះស្តាប់មើលទៅ មិនសមរម្យទេ យើងទាំងអស់គ្នា កើតមកជាកូនខ្មែរ មិនថា ស្រី រឺ មិនថាប្រុសក៏មានការ ខ្មាសអៀនដែរ ជាពិសេស ស្រ្តីខ្មែរយើង គ្រប់ៗរូប មិនថាកូនគេ រឺ កូនយើង នោះទេ យើងគួរតែអោយតំលៃពួកគាត់ ។

យើង ជាបុរស ហើយ ជាឧកញ៉ា មិនគួរ ប្រើពាក្យ មិនសមរម្យ ទៅលើ ស្រ្តីខ្មែរយើង នោះឡើយ ខ្មែរយើង គ្រប់ៗរូប កើតមក មានប្រពៃណី និងវប្បធម៌ដ៏ ល្អ ។ហើយខ្ញុំបាទ មិនចង់ និយាយ រកខុស ត្រូវ អោយ ភាគី ខាងណានោះទេ ពីព្រោះ ប្រទេស យើងមានច្បាប់ ។

តែគួរអោយស្តាយ ឧកញ៉ា ហេង សៀ ម្នាក់នេះ ប្រមាថ មើលងាយ ក្មួយស្រី ទោះបី គាត់ខុស រឺមួយ ត្រូវ យ៉ាងមិចក៏ដោយ ក៏គាត់ ជាស្រ្តីខ្មែរ ម្នាក់ដែរ ។ យើងមានងារ ជាឧកញ៉ា មិនគួរ ប្រើពាក្យ អសីធម៌ នោះទេ ។

ខ្ញុំបាទ ជឿថា ប្រជាពលរដ្ឋខ្មែរ មិនថា ស្រី រឺ ប្រុស ទូទាំងប្រទេស ក៏ មិនគាំទ្រ ដូចខ្ញុំបាទដែរ បើដូចពាក្យបណ្តឹង របស់ ឧកញ៉ា ម្នាក់ហ្នឹង មែន មិនគួរមានងារ ជាឧកញ៉ានោះឡើយ» ៕