មិនបានជុំគ្រួសារហើយ ពេលនេះកងកម្លាំងដែលបានឈរជើងយាមនៅតំបន់ក្រហម បានឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់…

0

យោងតាមការបង្ហោះរបស់ផេក ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានរៀបរាប់ថា ៖ « សូមអគុណបងប្អូនទាំងអស់ដែលតែងតែបារម្មណ៍ពីពួកខ្ញុំ ចាប់ពីពេលដែលខ្ញុំចុះបេសកកម្ម ចូលរួមផ្សព្វផ្សាយ នឹងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីត១៩

រយៈពេលកន្លងមក ខ្ញុំតែងតែសង្ឃឹមថាពេលចប់បេសកកម្ម ខ្ញុំបានទៅជួបជុំក្រុមគ្រួសាររបស់ខ្ញុំវិញ តែអ្វីៗវាផ្ទុយពីការគិតទាំងស្រុង មិនទាន់បំពេញភារកិច្ចចប់ផង បែរជាត្រូវឆ្លងមកលេីខ្លួនឯងវិញសោះ អ្វីដែលខ្ញុំសោកស្តាយបំផុត

គឺខ្ញុំមិនអាចបំពេញភារកិច្ចខ្លួនឯងអោយបានចប់ចុងចប់ដេីមខ្ញុំសូមប្តេជ្ញាចិត្តថាបេីមានឪកាសម្តងទៀតខ្ញុំនឹងលះបង់ដេីម្បីប្រទេសជាតិរបស់ខ្ញុំបងប្អូនដែលនៅតំបន់ក្រហមគួយល់ពួកខ្ញុំផងជាពិសេសខ្ញុំសូមអគុណដល់ ឯកឧត្តមប្រធានអង្គភាព

នឹងថ្នាក់ដឹកនាំអង្គភាពអន្តរាគមន៍ទាំងអស់ដែលតែងតែយកចិត្តទុកដាក់ ខលមកសួសុខទុក្ខពួកខ្ញុំដែលជាកូនចៅជាប្រចាំពេលមេខលមក គាត់មានប្រសាសន៍ថា ជូនពរបងប្អូនទាំងអស់គ្នាឆាប់ជាសះស្បេីយពីជំងឺ ពេលនោះពួកខ្ញុំម្នាក់ៗសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡេីយ ហាក់ដូចជា ជាពីជំងឺនេះភ្លាមៗចឹង » ៕ ប្រភព ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣