ក្រោយទទួលស្គាល់កំហុស ចេញលិខិតសុំទោសជាសាធារណៈ ពេលនេះតុលាការបានសម្រេចដោះលែងកូនស្រី និងកូនប្រសារឧកញ៉ា ហេង សៀ ហើយ

0

កូនប្រសារឧកញ៉ា ហេង សៀ ក្រោយការសួរនាំជាច្រើនម៉ោងរបស់សមត្ថកិច្ច និងចាប់បញ្ជូនទៅកាន់តុលាការ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសទទួលស្គាល់កំហុស និងសារភាពទាំងស្រុង ដែលលោក ឃន ឈុនដារ៉ា បានចែកចាយ និងឲ្យបក្ខពួកចែករំលែកបន្តរូប អា ស អា ភា ស ដើម្បី បំ ផ្លា ញ កិត្តិយសយ៉ាង ធ្ង ន់ ធ្ងរ ចំពោះកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV។

រូបភាព អា ស អា ភា ស ដែលត្រូវបានចែកចាយនៅលើបណ្ដាញសង្គម នាំឲ្យមជ្ឈដ្ឋាននានាមានការយល់ច្រឡំ និងចាត់ទុកថា កញ្ញា មាន ពេជ្ររីតា ពិតជាបានប្រព្រឹត្តរឿងនេះជាមួយឧកញ៉ា ហេង សៀ ប៉ុន្ដែធាតុពិតក្រោយពីមានភ័ស្ដុតាងយ៉ាងជាក់ច្បាស់

និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតពីកម្លាំងសមត្ថកិច្ច ទើបដឹងថារូបភាព អា ស អា ភា ស ទាំងនេះ គឺជាចែកចាយឡើងពីសំណាក់បុគ្គលឈ្មោះ ឃន ឈុនដារ៉ា កូនប្រសារឧកញ៉ា ហេង សៀ និងបក្ខពួក ដែលរូបគេបានរៀបចំតាមរយៈការបង្កើតក្រុមការងារមួយក្រុមមានគ្នា៧នាក់ ដើម្បីចែកចាយទៅតាមបណ្ដាញសង្គម។

ក្រោយមកតុលាការបានចេញសេចក្តីថ្លែងការណ៍មួយដោយបានសម្រេចដោះ លែ ង ឈ្មោះ ឃន ឈុនតារា និងឈ្មោះ តាំង គីមហៀង ក្រោយទទួលស្គាល់កំហុស ធ្វើលិខិតសុំ អ ភ័ យ ទោ ស និងសន្យាថានឹងមិនឲ្យករណីនេះកើតមានឡើងជាថ្មីម្តងទៀត

ហើយតុលាសម្រេចបន្តការស៊ើបអង្កេតស្រាវជ្រាវ រកប្រភពនៃការផលិតរូបភាពអាសអាភាស ដែលត្រូវបានចែកចាយលើបណ្តាញសង្គម។ សូមអានសេចក្តីថ្លែងការណ៍លំអិតខាងក្រោម៖