អតីតារាសម្ដែងពោរពេញដោយសមត្ថភាព និងមានឈ្មោះល្បីល្បាញលោក យុត្ថារ៉ា ឆានី បច្ចុប្បន្ន តារាប្រុសរូបនេះ បានឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដោយពេលនេះ លោកក៏កំពុងប្រើជីវិតរស់នៅយ៉ាងសាមញ្ញជាមួយភរិយាក្រោយ និងកូនផងដែរ។
យ៉ាងណាមិញ បើទោះបី អតីតារាសម្ដែងរូបនេះ បានផ្អាកពីការងារសិល្បៈ តែលោកនៅតែមានមហាជន និងហ្វេនៗជាច្រើនចង់ដឹងលឺពីជីវិតឯកជនលោកដដែល។
កាលពីប៉ុន្មានមុននេះ មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ កំពុងតែមានការចាប់អារម្មណ៍ជាខ្លាំង ទៅនឹង ការបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់ តារាសម្តែងជើងចាស់វស្សាលោក យុត្ថារា ឆានី នៅលើគណនីជាផ្លូវការលោក។
យ៉ាងណមិញ ក្រោមរូបភាពទាំងនេះ ក៏បានងបង្កប់ន័យខ្លឹមសារ បានធ្វើឲ្យមហាជន មានចង្ងល់ជាខ្លាំង ជាមួយសំណេរយ៉ាងខ្លី ជាមួយទៅនឹងពាក្យពេជន៍ចាក់ដោត ដោយតារាសម្តែងរូបនេះ បានលើកឡើងថា៖ មិនខ្លាចទេពស់វែក ខ្លាចបំផុតស្រីពស់វែក! សូមទស្សនារូបភាពខាងក្រោម៖