រូបជាច្រើនបង្ហាញពី ម្តាយបង្កើតលោក ឌួង ឆាយ លោកជំទាវខុ​ង លី​ស៊ី​អាណា ចូល​តុលាការ ចំពោះរឿងក្ដី…..

0

ដោយសារតែមានរឿងមិនចេះចប់ រឿងទំនាស់ក្នុងគ្រួសារ ជាពិសេសជាមួយនឹងភរិយា ដែលបន្ទាប់ ព្រះតេជគុណ ឌួង ឆាយ បានសម្រេចចិត្តសាងផ្នួស រកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដើម្បីរក្សាសេចក្ដីស្ងប់សុខ។

ដោយឡែកនិយាយពីម្ដាយរបស់ព្រះតេជគុណ ឌួង ឆាយ វិញ ថ្មីៗនេះ លោកជំទាវ ខុង លីស៊ីអាណា ភរិយាលោកឧកញ៉ា ឌួង ងៀប ទទូចសុំយុត្តិធម៌ សំរាប់កូនប្រុស (ព្រះតេជគុណ ឌួង ឆាយ)

និងខ្លួនឯង រឿងប្តីលួចមានសាហាយនៅខាងក្រៅរហូតមានកូន និងផ្សំគំនិតគ្នាជាមួយកូនប្រសារធ្វើបាបឌួងឆាយ។យោងតាមការបង្ហោះវីដេអូ របស់គេហទំព័រ KCTV Cambodia ដែលធ្វើកិច្ចសម្ភាសន៏ លោកជំទាវ ខុង លីស៊ីអាណា

ស្នើរសុំសម្ដេចជួយអន្តរាគមន៏ ដើម្បីរកយុត្តិធម៌ ដែលស្វាមីរបស់លោកជំទាវ បានយកលុយចេញពីផ្ទះ ទៅសង់វីឡាជូននារីថ្មី នេះបើតាមការនិយាយក្នុងវីដេអូ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ លោកស្រី ខុង លីស៊ីអាណា ភរិយារបស់លោកឧកញ៉ា ឌួងងៀប និងវត្តមានកូនប្រុសស្រី បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមការកោះហៅរបស់តុលាការ ដើម្បីបំភ្លឺរឿងស្វាមីប្ដឹងលែងលះលោកស្រី ។ ជាមួយគ្នានេះ ក៏មានវត្តមានលោកឧកញ៉ា ឌួង ងៀប បានចូលទៅសាលាដំបូងរាជធានីភ្នំពេញផងដែរ ៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖