ឆក់គេបានលុយស្រួល គេចាប់បានទក់! ក្រុមចោរ ឆ ក់ កាបូប២នាក់ ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបបាន រកឃើញលុយមិនតិចមុឺនដុល្លារទេ

0

ក្រុម ឆ ក់ កាបូបពីជនជាតិចិន ចំនួន២នាក់ ដែលមានលុយជាង២០ម៉ឺនដុល្លារ ត្រូវកម្លាំងការិយាល័យ ព្រ ហ្ម ទ ណ្ឌ ក ម្រិ ត ធ្ង ន់ នៃនាយកដ្ឋាននគរបាល ព្រ ហ្ម ទ ណ្ឌ ស្រាវជ្រាវ ប ង្ក្រា ប បាន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ចំណុចផ្លូវ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង និងផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល។

កាលពីថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៥៖៣០នាទី នៅមុខផ្សារផេនស៊ល ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីលួ ច មានស្ថាន ទ ម្ង ន់ ទោ ស (ឆ ក់) ជនជាតិ ចិន បង្កដោយជន ស ង្ស័ យ ចំនួន០២នាក់

ប្រើប្រាស់មធ្យោបាយម៉ូតូ២គ្រឿងម៉ាក Nex សេរី២០២០ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ និងម៉ាក់ ហុងដា ឃ្លីក សេរីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានស្លាកលេខ បានសម្រេចរួចគេ ច ខ្លួន បា ត់ តែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាណជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួន០២នាក់ នៅចំណុចផ្សេងៗគ្នា។បច្ចុប្បន្ននាយកដ្ឋានកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕