កាន់តែក្ដៅ ដោយសារតែមានគេនិយាយថា លោក ឃន ឈុនដារ៉ា ប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារបែបផ្លូវ ភេ.ទ

0

លោកឧកញ៉ា ហេង សៀ ពិតជាល្បីខ្លាំងក្រោយផ្ទុះរឿងប្ដឹងគ្នាជាមួយ មាន ពេជ្ររីតា ប៉ុន្តែចំពោះកូនប្រសារ លោក ឃន ឈុនដារ៉ា ក៏ល្បីមិនចាញ់ឪពុកជាឧកញ៉ាដែរ ដោយសារតែពាក់ព័ន្ធការជួលមនុស្សប្រុស-ស្រីថតរូបដើម្បីបំ ភា ន់ សាធារណជននិងបំ ផ្លា ញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។

ប៉ុន្តែក្រោយមកត្រូវបានដោះលែងវិញក្រោយពីបានធ្វើលិខិតសុំទោសជាសាធារណៈរួចមក។ ក្រោយការចាប់ខ្លួន ឃន ឈុនដារ៉ា ធ្វើអោយប៊្រេន របស់លោកល្បីផងដែរគឺ he KOI និង Tube Coffee ។

«Edit មិនមែននឹកឃើញសុខៗយកមកផុសនោះទេ។ ខ្ញុំតែងតែរិះគន់ប្រ៊េនទាំងនេះជារើយៗថាគួរបញ្ឈប់ប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារបែបនេះតាំងពីឆ្នាំទៅមកម្លេះ។ ខ្ញុំឃើញមនុស្សមួយចំនួនឆ្ងល់អើយសែនឆ្ងល់ថាហេតុអ្វីបានជាទាល់តែមានរឿងទើបយកមកផុស?

ប៉ុន្តែសម្រាប់កញ្ញាម្នាក់ដែលប្រើគណនីហ្វេសប៊ុកឈ្មោះថា Sokunliny Kongបានធ្វើពហិការចំពោះកាហ្វេ KOI និង Tube Coffee ជាយូរមកហើយ ដោយសារតែការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារបែបផ្លូវភេ.ទរបស់ម៉ាកសញ្ញាទាំងនេះ។

ដោយម្ចាស់គណនីខាងលើនោះបានសរសេរថា៖ «Edit: មិនមែននឹកឃើញសុខៗយកមកផុសនោះទេ។ ខ្ញុំតែងតែរិះគន់ប្រ៊េនទាំងនេះជារើយៗថាគួរបញ្ឈប់ប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារបែបនេះតាំងពីឆ្នាំទៅមកម្លេះ។ ខ្ញុំឃើញមនុស្សមួយចំនួនឆ្ងល់អើយសែនឆ្ងល់ថាហេតុអ្វីបានជាទាល់តែមានរឿងទើបយកមកផុស?

ចង់ទាមទារការចាប់អារម្មណ៍មែន? ចម្លើយគឺ “ចាសត្រឹមត្រូវ” ពីព្រោះនៅពេលដែលខ្ញុំផុសរាល់ដង អ្នកឯងមិនដែលមកចាប់អារម្មណ៍ទៅលើផុសរបស់ខ្ញុំផង។ ទាល់តែមានរឿងចឹងបានវាទាក់ទាញអារម្មណ៍របស់អ្នកឯង។ ដូច្នេះវាជាពេលវេលាល្អសម្រាប់លើកកម្ពស់ការយល់ដឹងទៅលើបញ្ហានេះ។ គ្រាន់តែចឹងក៏ឆ្ងល់នោះឆ្ងល់!

Edit បន្ថែមព្រោះនៅតែមានអ្នកមិកយល់។ ផុសរបស់ខ្ញុំបានបញ្ជាក់ជូនច្បាស់ណាស់ថាការដែលខ្ញុំ boycott ប្រ៊េនទាំងនេះគឺជាជម្រើសផ្ទាល់ខ្លួនរបស់ខ្ញុំតាំងពីខ្ញុំបានឃើញយុទ្ធសាស្រ្ត marketing របស់ពួកគាត់ចេញមកបែបឆ្អេះឆ្អាប។ មិនបានទៅបង្ខំអោយអ្នកដទៃទៀតឈប់ទិញផលិតផលរបស់ពួកគាត់ទេ គឺគ្រាន់តែចង់បង្ហាញពីអ្វីដែលខ្ញុំនិងមនុស្សមួយចំនួនទៀតធ្លាប់ផ្តល់ពត៌មានត្រឡប់ និងរិះគន់ជារឿយៗកន្លងមកក្នុងន័យដើម្បីស្ថាបនាក្នុងនាមអតិថិជនដែលយល់ថាមិនសមរម្យ។

ពួកយើងយល់ឃើញថាយុទ្ធសាស្រ្ត marketing ទាំងនេះកំពុងតែបង្រៀនក្មេងៗ (ដែលជាក្រុមគោលដៅរបស់គេ) គិតថាវាជារឿងធម្មតានិងគ្រាន់តែជាការធ្វើអោយសប្បាយភ្នែកដែលឃ្លាអង់គ្លេសគេថា “feast your eyes”។

មិនគួរយកផ្នែកណាមួយនៃរាង្គកាយស្ត្រី មកប្រដូច បែបអាសអាភាសដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជននោះទេ។ ដូចនេះនៅពេលដែលប្រ៊េនឫក្រុមហ៊ុននានាយកមកច្នៃចេញជាលក្ខណៈបៀតបៀនបែបនេះពួកយើងគិតថាមិនគួរបន្តគាំទ្រអោយមនុស្សក្នុងសង្គមយើងគិតថាវាជារឿងធម្មតានោះទេ។

ផលិតផលដែលល្អមិនអាចបាត់បង់អតិថិជន ឫបាត់បង់ចំណូលដោយគ្រាន់តែការបង្ហោះរិះគន់ដើម្បីស្ថាបនានោះទេ ម្ចាស់ហាងឬម្ចាស់ភាគហ៊ុនអាចពិចារណាប្តូរយុទ្ធសាស្រ្ត marketing ថ្មីដែលមានលក្ខណៈមិនបៀតបៀនស្ត្រី។ ការធ្វើពហិការគឺគ្រាន់តែអាចធ្វើអោយចំណូលធ្លាក់។ ក្រុមហ៊ុនអាចរិះរកយុទ្ធសាស្ត្រថ្មីដែលធ្វើអោយបរិស្ថានការងារល្អនិងសង្គមប្រសើរជាងមុន បើសិនជាចំណូលធ្លាក់មែន។

បើទោះជាត្រូវបិតទាំងស្រុងគឺពិតជាមិនមែនដោយសារតែការផុស រិះ គ ន់ នោះទេ តែអាចជាទង្វើខុសច្បាប់ផ្សេងទៀតដែលពួកគាត់បានចំណាយលុយប្រព្រឹត្តិទៅវិញទេ ហើយយើងជឿជាក់ថាលុយទាំងនោះអាចផ្តល់ជូនបុគ្គលិកគាត់ជំនួសវិញបើពិតជាមានការពហិកាមិនទិញទំនិញគាត់ពីសំណាក់អតិថិជន។»៕​ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖