ថៃពិបាកហើយ ពេលនេះ ប្រកាសរកឃើញកូវីដ១៩ បំលែងថ្មីដែលមានប្រភពពីឥណ្ឌា

0

វីរុសកូវីដ១៩ ដែលមានប្រភពដើមមកពីប្រទេសឥណ្ឌា ត្រូវបានរកឃើញក្នុងចំណោមកម្មករ ដែលធ្វើការនៅតំបន់អភិវឌ្ឍន៍អ៊ីតាលី-ថៃក្នុងសង្កាត់ ឡាក់ ស៊ី (Lak Si) នៃទីក្រុងបាងកក នេះបើយោងតាម មជ្ឈមណ្ឌលគ្រប់គ្រងជំ ងឺ កូវីដ១៩នៅក្នុងប្រទេសថៃ (CCSA) បានរាយការណ៍នៅរសៀលថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១នេះ។

បន់ខាងលើនេះបានក្លាយជា ចង្កោមឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ បន្ទាប់ពីកម្មករចំនួន ១,០៦០នាក់ក្នុងចំណោមកម្មករសរុបចំនួន ១,៦៦៧នាក់ដែលធ្វើការនៅទីនោះ បានធ្វើតេស្តវិជ្ជមាន។

ក្នុងចំណោមអ្នកឆ្លងជំងឺទាំងនោះ អ្នកជំងឺ ៨១៩នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈអ្នកជំងឺផ្សេងទៀត ត្រូវបានដាក់ឱ្យនៅដាច់ឆ្ងាយពីគេ ក្នុងទីកន្លែងសុវត្ថិភាពមួយ។

ដូចដែលបានដឹងហើយវីរុសកូវីដបំលែងខ្លួននៅឥណ្ឌា ពិតជាគួរឲ្យ ខ្លា ច និងបានស ម្លា ប់ ប្រជាជនឥណ្ឌារាប់ពាន់នាក់ក្នុងមួយថ្ងៃ។ ហើយវីរុសបំលែងថ្មីពីឥណ្ឌានេះ ក៏បានសាយភាយទូទាំងពិភពលោកយើង ក្នុងនោះក៏មានកម្ពុជាផងដែរ។ ដូច្នេះសូមបងប្អូនមេត្តាបន្តរក្សាគម្លាត អនុវត្តន៏៣កុំ ៣ការពារ កុំបីភ្លេចឡើយ៕