លោក ហេង ឡុង ឲ្យម្ចាស់ផេក Miss Cambodia ធ្វើការលុបចោល និងចេញមុខសំទោសជាសាធារណៈជាបន្ទាន់ ដោយសារតែគំនូរតំណាងជាតិមួយនេះ

0

គំនូរឈុតតំណាងជាតិ ដែលបង្ហាញពីស្រី្តម្នាក់ស្លៀកពាក់ដូចកាលពីសម័យកម្ពុជាប្រជាធិបតេយ្យ ឫហៅថាសម័យប៉ុលពតប្រល័យពូជសាសន៏ ត្រូវបានម្ចាស់ផេក Miss Cambodia ហៅថា ជាឈុតតំណាងជាតិថែមទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះដែរ គេសង្កេតឃើញលោក ហេង ឡុង បានធ្វើការចេញមុខប្រតិកម្មខ្លាំងៗចំពោះឈុតតំណាងជាតិខាងលើ និងស្នើសុំឲ្យម្ចាស់ផេក Miss Cambodia ចេញមុខសូមទោសជាសាធារណៈថែមទៀតផង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយលោកយល់ថា គំនូរឈុតតំណាងជាតិនេះ បានបង្ហាញពីភាពមិនសមរម្យ និងអពមង្គលចំពោះជាតិ។ លោកបន្តថា ខ្វះអ្វីរូបតំណាងជាតិច្រើនណាស់ ហេតុអ្វីមិនយកមកបង្ហាញឲ្យពិភពលោកបានស្គាល់ផង?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលលោកសារប្រតិកម្មខាងលើនេះរួច ម្ចាស់គ្រប់គ្រងហ្វេសប៊ុកផេក Miss Cambodia ក៏បានចេញមុខមកបង្ហោះសារយ៉ាងដូច្នេះថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖

គ្រប់ឈុតតំណាងជាតិទាំងអស់សុទ្ធតែមានអត្ថន័យយ៉ាងស៊ីជម្រៅនិងមានភាពទាក់ទាញ ប្រកបដោយគំនិតច្នៃប្រឌិត មានច្រើនបែប ច្រើនទម្រង់ ។ Designerធ្វើឈុតមួយៗ គាត់មិនចេះតែធ្វើទេ ទាល់តែមានភស្តុតាងច្បាស់លាស់ទើបអាចធ្វើបាន។

ឈុតតំណាងជាតិមិនមែនបង្ហាញតែភាពរុងរឿង សិល្បៈ អរិយធម៌វប្បធម៌តែមួយមុខទេ តែវាក៏អាចបង្ហាញពីរឿងរ៉ាវ ព្រឹត្តិការណ៍ ជូរចត់ឬបញ្ហាផ្សេងៗដែលប្រទេសនោះបានឆ្លងកាត់ឬកំពុងតែកើតឡើងនៅក្នុងប្រទេសនោះផងដែរដើម្បីអោយអន្តរជាតិបានដឹង បានឮ និង បានឃើញ។

ជាក់ស្តែង Myanmar ឆ្នាំនេះអញ្ជឹង ថែមទាំងបានឈ្នះពានBest In National Costume ទៀត យ៉ាងណាមិញ ខ្ញុំបានPost គំនូរមួយដែលស្ថិតក្នុងសម័យប៉ុលពត ដោយខ្ញុំផ្ទាល់មិនមែនជាអ្នកគូរទេ តែដោយសារខ្ញុំឃើញគំនូរមួយហ្នឹងបានបង្កប់អត្ថន័យ ដែលចង់បង្ហាញពីហេតុការណ៍មួយដែលខ្មែរយើងនៅសម័យនោះបានឆ្លងកាត់

ហើយPostមួយហ្នឹងមិនមែនមានបំណងអាក្រក់អ្វីទេ ក្នុងនាមខ្ញ៊ំជាអ្នកគាំទ្រវិស័យ Beauty Pageant ខ្ញ៊ំសូមបញ្ជាក់ ហើយខ្ញុំក៏សុំទោសផង ប្រសិនបើមានកំហុសខុសឆ្គងត្រង់កន្លែងណាមួយដោយអចេតនា ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់»៕